rumors, Phone, លេចចេញកាន់តែច្បាស់នូវរូបរាង Sony Xperia i1 Honami, Tech News
ទូរស័ព្ទទំនើប Sony Xperia Honami ឬ Xperia i1 ដែលត្រូវគេហៅឈ្មោះរួមថា Xperia i1 Honami ត្រូវបានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ជាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Sony ដែលមានបំពាក់ដោយកាមេរ៉ាទំហំដល់ទៅ 20MP និងថែមទាំងមានលក្ខណសម្បត្តិពិសេសមិនជ្រាបទឹក និងធូលីផងដែរ ។
បន្ទាប់ពីទទួលបាននូវរូបភាពមួយចំនួនកាលពីសប្ដាហ៍មុនដែលត្រូវបានគេអះអាងថា ជារូបពិតរបស់ Sony Xperia i1 Honami ពេលនេះយើងទើបតែទទួលបាននូវរូបភាពថ្មីផ្សេងទៀតរបស់ទូរស័ព្ទនេះដដែលតាមរយៈគេហទំព័រ www.xperiablog.net ។ ទូរស័ព្ទទំនើប Sony Xperia i1 Honami ដែលត្រូវបានគេអះអាងថា នឹងត្រូវក្រុមហ៊ុន Sony ប្រកាសចេញនាថ្ងៃទី៤ ខែនេះ នៅក្នុងទីក្រុងបារី ប្រទេសបារាំង គឺត្រូវបានលេចចេញជាមួយនឹងរូបរាងដ៏ស្រស់ស្អាតដែលមានរូបនៃប៉ម តួអេហ្វែល (Eiffel tower) ដែលជារូបតំណាងឲ្យទីក្រុងបារី និងប្រទេសបារាំង នៅក្នុងទូរស័ព្ទ ។
រូបភាពដែលមានតែផ្នែកខាងមុខ បន្ទាប់ពីធ្វើការកំណត់សំគាល់ទៅលើលក្ខណៈមួយចំនួននៅផ្នែកខាងស្ដាំនៃទូរស័ព្ទដូចជា៖ button on/off switch, បន្លឺបន្ថយសំឡេង និង button មួយទៀតដែលគេជឿថា ប្រើសម្រាប់កាមេរ៉ា របស់ទូរស័ព្ទ តាមរយៈលក្ខណៈទាំងនេះអាចឲ្យគេសន្និដ្ឋានថា នោះគឺជារូបពិតរបស់ទូរស័ព្ទ Sony Xperia i1 Honami ដោយគេសំអាងទៅលើរូបរាងនៃទូរស័ព្ទនេះដែលត្រូវបានគេទទួលកាលពីថ្ងៃមុខ ។
យ៉ាងណាមិញគេរំពឹងថា Sony Xperia i1 Honami នឹងមានលក្ខណសម្បត្តិដូចជា៖
- អេក្រង់ 5-inch Full HD
- កាមេរ៉ា 20MP
- កាមេរ៉ាមុខ 2.2MP
- CPU 2.3GHz Qualcomm Snapdragon 800
- RAM 2GB
- ថាមពលថ្ម 2700-3000 mAh
- អាចការពារទឹក និងធូលី
- ដំណើរការដោយ Android 4.2.2 Jelly Bean
សូមបញ្ជាក់ថា ថ្វីបើរូបភាពនេះត្រូវបានគេអះអាងថា ជាទូរស័ព្ទ Sony Xperia i1 Honami ក្ដី តែវានឹងមិនអាចសន្មតថា ពិតទាំងស្រុងនោះទេ ។ ដោយឡែកចំពោះរូបរាងខាងក្រោយនៃទូរស័ព្ទមានលក្ខណៈសម្បត្តិយ៉ាងណានោះក៏គេមិនទាន់ទទួលបានដែរ ៕