IOS,Phone, លេច​ចេញ​តួ​ផ្នែក​ខាង​ក្រោយ​ iPhone តម្លៃ​ទាប​នៅ​ប្រទេសចិន, rumors, Tech News

7/01/2013 0 Comments A+ a-

ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១២ រហូត​មក​ទល់​ពេល​នេះ​ប្រិយមិត្ត​តែងតែ​ទទួល​បាន​​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​​របស់​ក្រុមហ៊ុន​ Apple ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ iPhone ប៉ុន្តែ​មាន​តម្លៃ​ទាបមិន​គួរ​ឲ្យ​ជឿ​ព្រោះ​ថា​ប្រភព​ខ្លះ​អះអាងថា​វា​អាច​នឹង​មាន​តម្លៃ​ $99 និ​ងប្រភព​មួយ​ចំនួន​ទៀត​ថា​ថ្លៃ​ពី $300 – $350 ។ បើ​យោង​តាម​ប្រភព​​មុនៗ​មក​បាន​ឲ្យ​ថា​មាន​អ្នក​វិភាគ​មួយ​ចំនួន​ថា​ iPhone តម្លៃទាប​នឹង​មាន​​តួ​ធ្វើ​ពី​ប្លាស្ទិក​និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ ។
ព័ត៌មាន​ដែលធ្លាប់​ចេញ​នោះ​រួម​មាន៖ «លេច​ចេញ​​ជា​ថ្មី​នូវ​គំរូ iPhones តម្លៃ​ទាប​ដែល​មាន​អេក្រង់ 4-inch និង 4.5-inch» «គំរូ​ iPhone តម្លៃ​ទាប​មាន​​​តួផ្នែក​ខាង​ក្រោយ​ធ្វើ​ពី​ប្លាស្ទិក​​​​ពណ៌​ថ្លា​» និង​ពេល​ថ្មីៗ​ចុង​ខែមិថុនា​កន្លង​ទៅ​នេះ​ក៏​​មាន​​ប្រភព​ថ្មី​មួយ​បាន​បង្ហាញ​ពី​រូបភាព​គំរូ iPhone តម្លៃ​ទាប​​ដំណើរការ​ដោយ iOS 7 ផង​ដែរ ។ ដោយឡែក​ពេល​នេះ​មាន​​រូបភាព​​សំបក​ iPhone ដែល​ត្រូវ​បាន​​គេ​អះអាង​ថា​ជា iPhone ទម្លៃ​ទាប​​ត្រូវ​បាន​បង្ហាញ​ដោយ​​ប្លក់​​របស់​ចិន​​ដោយ​ទទួល​បាន​ពី​​ប្រភព​មិន​បញ្ចេញឈ្មោះ​មួយ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​រោងចក្រ​ Foxconn ។
គេ​ជឿ​ថា​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​​ទូរស័ព្ទទំនើប​តម្លៃទាប​ដែល​​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ iPhone នៅ​ចុង​ឆ្នាំ២០១៣ នេះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ទាំង​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រភព​ចចាមអារ៉ាម​និង​ការ​សន្និដ្ឋាន​របស់​អ្នក​វិភាគ​តែ​ប៉ុណ្ណោះ​ ។ ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ iPhone តម្លៃទាប​ សូម​ប្រិយមិត្ត​បន្តតាមដាន​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ Apple ​ជា​មួយ​ពពក ៕
តើ​ប្រិយមិត្ត​យល់​ថា​រូបភាព​នេះ​ពិត​ជា​តួផ្នែក​ខាង​ក្រោយ​ iPhone តម្លៃ​ទាប​មែន​ឬ​​ជា​រូបភាព​ក្លែងក្លាយ​? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ខាង​ក្រោម៖