ស្ថាប័ន​វិភាគ ISI Group ៖ ការលក់ Galaxy S4 មាន​សន្ទុះ​យឺត​ជាង iPhone 5 ឆ្ងាយ​

7/07/2013 0 Comments A+ a-

លោក Brian Marshall មកពី​ស្ថាប័ន​វិភាគ ISI Group បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple លក់ iPhone 5 បាន​ចំនួន ២០​លាន​គ្រឿង​តែ​ក្នុង​រយៈពេល ២៥​ថ្ងៃ ចំណែក​ក្រុមហ៊ុន Samsung វិញ រហូតដល់​ទៅ ៦០​ថ្ងៃ​ទើបបាន ២០​លាន​គ្រឿង ដូច្នេះ​មានន័យថា ការលក់ Galaxy S4 មាន​សន្ទុះ​យឺត​ជាង iPhone 5 ឆ្ងាយ​។​

​ក្រុមអ្នកវិភាគ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​១​ថ្ងៃ ក្រុមហ៊ុន Apple លក់ iPhone 5 បាន​ចំនួន ៨០៥.០០០​គ្រឿង ចំណែកឯ Samsung វិញ​លក់បាន​ត្រឹមតែ ៣៣៣.០០០​គ្រឿង​ប៉ុណ្ណោះ ហើយ​នៅពេល Apple បង្ហាញ iPhone ជំនាន់​ថ្មី​ជឿជាក់ថា តួលេខ​នៃ​ការលក់​មិន​ចាញ់ iPhone 5 នោះទេ ពោល​អាច​នឹង​លើស iPhone 5 ច្រើន​ទៀតផង​៕ ​

គួ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួន​លក់​ស្មា​ត​ហ្វូ​ន Galaxy S4 បាន​ចំនួន ២០​លាន​គ្រឿង ក្នុង​រយៈពេល ២​ខែ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​និយាយថា តួលេខ​ដែល Samsung លក់ Galaxy S4 នោះ គឺ​តិចជាង​ពាក់កណ្ដាល​នៃ​ការលក់ iPhone 5 នៅឡើយ​ទេ​៕ ​