គេហទំព័រ ព័ត៌មានចំនួន ២៥៤ អាចនឹងត្រូវ រដ្ឋាភិបាល ហ្ស៊កដានីបិទ
លោកបានធ្វើការទំនាក់ទំនង ទៅកាន់គេហទំព័រអស់ទាំងនោះ ឲ្យធ្វើការកែប្រែនូវអ្វី ដែលខ្លួនបានធ្វើ ព្រមទាំងសុំច្បាប់ ចេញផ្សាយឲ្យបានត្រឹមត្រូវ ទៅតាមលក្ខខ័ណ្ណ ដែលរដ្ឋាភិបាល បានកំណត់។ លោកបានបញ្ជាក់ បន្ថែមទៀតថា គេហទំព័រសរុប ចំនួន ២៥៤ នឹងត្រូវបិទ ព្រោះថាគេហទំព័រ អស់ទាំងនោះបាន ចុះផ្សាយនូវព័ត៌មាន ស្ដីអំពីការគំរាមកំហែង លើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។
គួបញ្ជាក់ថា កាលពី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៣ មានព័ត៌មានថា រដ្ឋាភិបាលនឹង បិទគេហទំព័រចំនួន ៣០០ ទៅ៤០០ ដែលគេហទំព័រ ភាគច្រើនមិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ជាពិសេសជាប់ពាក់ព័ន្ឋ នឹងព័ត៌មានគំរាម កំហែកសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ៕