គីម ថេហ៊ី នៅតែស្នេហ៍ រ៉េន ទោះមនុស្ស ប្រឆាំងច្រើនក្ដី
ជួបជាមួយសារព័ត៌មានស្ប៉ត សេអ៊ូលកាលពីថ្មីៗតារាសម្ដែងរូបស្រស់វ័យ៣២ឆ្នាំបានថ្លែងពីចំណងស្នេហ៍រវាងនាង និងរ៉េន ដែលជាមិត្តប្រុសនោះថា៖«ពួកយើងមានទំនាក់ទំនងល្អណាស់។បើមានឱកាសខ្ញុំនឹងនាំគាត់ឡើងប៉ុស្ដិ៍ទូរទស្សន៍ម្ដង»។ ខណៈដែលមនុស្សជាច្រើនមិនគាំទ្រឲ្យនាងទាក់ទងរ៉េននោះ គីម ថេហ៊ី បានអះអាងថា៖ «ខ្ញុំជាមនុស្សមិនងាយជឿសម្ដីគេទេ។ បើគេថាសង្សារខ្ញុំ (រ៉េន) ជាប្រុសមិនល្អខ្ញុំត្រូវតែសាកល្បងនៅជាមួយគាត់ដោយផ្ទាល់ ទើបអាចពិសោធដឹងថា គាត់ល្អ ឬក៏មិនល្អ»។
គួរបញ្ជាក់ថា តារាលំដាប់ហូលីវូដរ៉េន នឹងបញ្ចប់កាតព្វកិច្ចយោធានៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះហើយ៕