រមណីយដ្ឋាន Borobudur កន្លែងសាសនា រះពុទ្ធដ៏ធំ នៅឥណ្ឌូនេស៊ី

7/07/2013 0 Comments A+ a-

ឥណ្ឌូនេស៊ី៖ បើទោះបីជានៅ ប្រទេសឥណ្ឌូនេស៊ី សំបូរទៅដោយ ប្រជាពលរដ្ឋ កាន់សាសនាម៉ូស្លីម និងហិណ្ឌូក៏ពិតមែន ប៉ុន្តែនៅក្នុង ប្រទេសមួយនេះ ក៏នៅមានកន្លែង សាសនាព្រះពុទ្ធដ៏ធំមួយ សម្រាប់អ្នកដែល កាន់សាសនានេះ គោរពបូជា និងអ្នកទេសចរ ដែលចង់ស្វែងយល់ អំពីប្រវត្តិសាស្ត្រ នៅតំបន់នេះផងដែរ គឺរមណីយដ្ឋាន Borobudur ។
រមណីយដ្ឋានមួយនេះ ស្ថិតនៅចំកណ្តាលកោះជ្វា ហើយត្រូវបានកសាងឡើង នៅសតវត្សទី៨ និងទី៩។ ភ្ញៀវទេសចរ ដែលចង់យល់ដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌នៅ ប្រទេសឥណ្ឌូនេស៊ី ពួកគេអាចមកកាន់រមណីយដ្ឋានមួយនេះ ដើម្បីសិក្សា ស្វែងយល់។ មិនតែប៉ុណ្ណោះ នៅ Borobudur ពោរពេញទៅដោយទិដ្ឋភាពដ៏ល្អឥតខ្ចោះ នៃព្រះអាទិត្យរះនាព្រឹកព្រលឹម ខ្យល់អាកាសបរិសុទ្ធ និងហ្វូងបក្សី ហែលឆ្វែលឆ្វាត់ ពាសពេញប្រាសាទ។
លោកអ្នកគួរតែ ចំណាយពេលវេលា ដ៏ល្អបំផុត ដើម្បីមកទស្សនារមណីយដ្ឋាន Borobudur ពិតជាទទួលបានការ យល់ដឹងច្រើន អំពីប្រវត្តិសាស្ត្រ ទឹកដី និងវប្បធម៌នៅឥណ្ឌូនេស៊ី៕