Samsung តែងតែប្រធាន គ្រប់គ្រង ទូរស័ព្ទចល័តប្រចាំ US
ស្របពេលជាមួយគ្នានេះផងដែរ លោក Dale Sohn ដែលជាប្រធានទូរគមនាគមន៍ Samsung ប្រចាំតំបន់អាហ្រ្វិក នឹងត្រូវប្ដូរទៅកាន់ប្រទេសកូរ៉េ ធ្វើជាទីប្រឹក្សាភិបាលរបស់លោក JK Shin ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Samsung។
យោងតាមសេចក្តីប្រកាស បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួន ដើម្បីឲ្យការលក់នូវស្មាតហ្វូន របស់ខ្លួនកាន់តែកើនឡើងបន្ថែមទៀត។
ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន Samsung ដកលោក Gregory Lee ទៅកាន់សហរដ្ឋអាមេរិកគឺស្វែងរកដំណោះស្រាយ ក្នុងការវាយប្រហារទីផ្សារ ស្មាតហ្វូនរបស់ Apple ព្រោះថា លោក Lee បានធ្វើឲ្យទីផ្សារស្មាតហ្វូននៅក្នុងតំបន់ ដែលលោកកាន់មានដំណើរការល្អ ហើយអ្វីដែលគោលបំណងធំរបស់ Samsung គឺចង់ក្លាយជាអ្នកលេខ១ ក្នុងការលក់ស្មាតហ្វូននៅសហរដ្ឋអាមេរិក៕