រក​ឃើញ​ចន្លោះ​សុវត្ថិភាព​​ lock screen យ៉ាង​ច្រើន​លើ iOS 7 (វីឌីអូ​)

6/13/2013 0 Comments A+ a-

iOS 7 គឺ​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន Apple រចនា​ឡើង​ជា​មួយ​នឹង​​លក្ខណៈ ‘Flat Design’ មាន​ផ្ទៃ​រាប​ស្មើ និង​រាង​សំប៉ែត ​​បូក​រួម​ទាំង​ការ​បន្ថែម​ពណ៌​ជា​ច្រើន​ដែល​មើល​ទៅ​ខុស​គ្នា​​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​នឹង iOS 6 ។ យ៉ាង​ណា​មិញ​​នៅ​ក្នុង​ជំហាន​ដំបូង​​ក្រុមហ៊ុន​ Apple បាន​ដាក់​ចេញ​នូវ iOS 7 Beta ដែល​ជា​ការ​ប្រើ​សាក​ល្បង​សម្រាប់​​អ្នក​ developers ប៉ុណ្ណោះ ។
ថ្មីៗ​នេះ​បន្ទាប់​ពី​បាន​​​ធ្វើ​ការ​សាកល្បង​ប្រើ​នូវ​ iOS 7 Beta ​មក ​ពេល​នេះ​គេ​បាន​រក​ឃើញ​នៅ​ចន្លោះ​សុវត្ថិភាព​ជា​ច្រើន​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ។  ក្រោយ​ការ​​សាក​ល្បង Forbers បាន​ធ្វើ​ការ​បង្ហាញ​ពី​ការ​ចូល​ទៅ​កាន់​កម្មវិធី​គណនា​លេខ​របស់ iPhone ដោយ​មិន​ចាំ​បាច់​ដោះ lock screen ​គឺ​​គ្រាន់​តែ​​ធ្វើ​ការ​ចុច​​ជា​ច្រើន​ដង​ (bypass) ទៅ​លើ​​​​​ប្រព័ន្ធ​ការ​ពារ​ដោយ​ password (password protection) ​របស់​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ​ ​Forbers ក៏​បាន​រៀប​រាប់​​ឲ្យ​ដឹង​ថា ​អ្នក​ប្រើ​គេ​អាច​​ចុច​ជា​ច្រើន​ដង​ទៅ​លើ password screen ដើម្បី​ចូល​ទៅ​កាន់​ Control Room របស់ iOS និង​​ដំណើរការ​​​​កម្មវិធី​គណនា​លេខ​របស់​ទូរស័ព្ទ​​មុន​ពេល​ការ​បើក​កាមេរ៉ា​របស់​វា​ ហើយ​​តាម​រយៈ​ទាំង​នោះ​វា​នឹង​អាច​ឲ្យ​ពួក​គេ​ធ្វើ​ការ ដំណើរការ​ (access), លុប​ (delete), បង្ហោះ​ (upload) រូប​​របស់​ឧបករណ៍​ដោយ​មិន​​បាន​ស្គាល់​នូវ​ password ផង​ដែរ ។
ទស្សនា​វីឌីអូ​៖
សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​គេ​បាន​រក​ឃើញ​នូវ​ចន្លោះ​សុវត្ថិភាព​​​​ទាក់​ទង​ទៅ​នឹង lock screen របស់​ iOS ​នៅ​ក្នុង​​ឆ្នាំ​នេះ ព្រោះ​ថា​កាល​ពី​ពេល​មុន​នេះ​​​​ក៏​មាន​​ hackers បាន​រក​ឃើញ​នូវ​​​ចន្លោះ​សុវត្ថិភាព​តាម​រយៈ​ការ​ចុច​ជា​ច្រើន​ដង (bypass) ​ទៅ​លើ​ប្រព័ន្ធ​ការ​ពារ​សុវត្ថិភាព password នៅ​លើ iOS 6.1 ផង​ដែរ ។
ទស្សនា​​វីឌីអូ​​ចន្លោះ​សុវត្ថិភាព​ក្នុង iOS 6.1​៖