HTC នឹង​ចេញ​លក់​ទូរស័ព្ទ HTC One mini នៅ​ក្នុង​ខែសីហា

6/13/2013 0 Comments A+ a-

កាល​ពី​សម្ដាហ៍​មុន​មាន​ការ​លេច​ចេញ​រួច​មក​ហើយ​នូវ​រូបភាព​របស់​ទូរស័ព្ទ HTC One mini នៅ​មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​ HTC ដោយឡែក​សម្រាប់​ពេល​នេះ​ប្រភព​ពី​​ Bloomberg ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ដ៏ល្បី​របស់​សហរដ្ឋ​បាន​ឲ្យ​ដឹង​​ថា​ក្រុមហ៊ុន​ HTC នឹង​ចាប់​ផ្ដើម​បញ្ចេញ​​​ HTC One mini ទៅ​លើ​ទីផ្សារ​សហរដ្ឋ​ក្នុង​ខែសីហា​​ ។ ប្រភព​ដដែល​នេះ​បាន​អះអាង​ថា​ក្រុមហ៊ុន​ HTC ត្រៀម​នឹង​បញ្ចេញ​ HTC One mini គឺ​ក្នុង​គោល​បំណង​​ប្រកួត​ប្រជែង​នឹង​ Galaxy S4 mini របស់ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​​ផលិត​ទូរស័ព្ទទំនើប​ដ៏​ធំ​ជាង​គេ​​ (The world’s largest smartphone maker) នា​ពេល​បច្ចុប្បន្ន​ ។

គេរំពឹង​ថា​ HTC One mini នឹង​មាន​លក្ខណសម្បត្តិបច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 4.3-inch
  • កម្រិត​ភាព​ច្បាស់ 720p
  • CPU Dual-core 1.4GHz (Snapdragon 400)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB
  • កាមេរ៉ា​​ទំហំ​ 4 MP (មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ UltraPixel ប្រហាក់ប្រហែល​កាមេរ៉ា​លើ HTC One)
  • មាន​បំពាក់ដោយ​ LTE
  • ដំណើរការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • ថាមពល​ថ្ម 1,700mAh (មិន​អាច​ប្ដូរ​បាន)
បញ្ជាក់.៖ ក្រុមហ៊ុន​ HTC មិន​ទាន់បាន​បញ្ជាក់​យ៉ាងណា​ទេ​ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​​នឹង​​ចេញ​លក់​ HTC One mini នៅ​ក្នុង​ខែសីហា​នោះ ប៉ុន្តែ​វា​អាច​នឹង​​ពិត​ច្រើន​ព្រោះ​ថា​​ Bloomberg គឺ​ជា​ប្រភព​មួយ​ដែល​​ល្បី​​និង​គួរ​ជា​ទី​ទុក​ចិត្ត​បំផុត ។ ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​សប្ដាហ៍​មុន​​ក៏​មាន​ប្រភព​មួយ​​ដែរថា​ក្រុមហ៊ុន HTC អាច​នឹង​បញ្ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​ទៅ​លើ​ទីផ្សារ​នៅ​​ដើម​ខែសីហា​​ ឆ្នាំ២០១៣ នេះ​ដែរ​ដោយលក់​ក្នុង​តម្លៃ​ប្រហែល $524 (តម្លៃ​នៅ​អឺរ៉ុប) ៕
រូបភាព​ HTC One min ធៀប​នឹង​ HTC One (រៀម​ច្បង​)
ប្រភព