បញ្ឈប់ចម្រៀងជាមួយ Timer ក្នុង iPhone
តើអ្នកចូលចិត្តស្តាប់ចម្រៀងនៅពេលដែលអ្នកចូលគេងដែររឺទេ? ប៉ុន្តែអ្នកតែងតែគេងលក់ដោយមិនបានបិទទូរសព្ទរបស់អ្នកទេ។ ដូចនេះ Timer អាចជួយអ្នកបាន។
ដើម្បីកំណត់វាអ្នកចូលទៅ Clock > Timer > When Timer Ends បន្ទាប់មកទាញចុះទៅក្រោមបំផុត ហើយចុចយក Stop Playing។ បន្ទាប់មកកំណត់ម៉ោងដែលអ្នកត្រូវការ ហើយចុច Start ជាការស្រេច។