Samsung ប្រកាសចេញ Galaxy S4 Zoom ជាផ្លូវការ(វីឌីអូ
បន្ទាប់ពីប្រភពនៅក្នុងប្រទេសរុស្សី បានធ្វើការបង្ហាញពីលក្ខណសម្បត្តិទាំងអស់នៃទូរស័ព្ទទំនើប Galaxy S4 Zoom ពេលនេះក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញនូវទូរស័ព្ទដែលល្បីថា ជំនាញខាងធ្វើការថត zoom ជាផ្លូវការហើយ គឺ Galaxy S4 Zoom ដែលមានកាមេរ៉ាទំហំ 16MP ។
ទូរស័ព្ទទំនើប Samsung Galaxy S4 Zoom ត្រូវបានក្រុមហ៊ុនប្រកាសចេញជាមួយនឹងលក្ខណសម្បត្តិដើមដូចជា Galaxy S4 mini និងត្រូវបានបន្ថែមដោយលក្ខណសម្បត្តិផ្សេងៗទៀតជាច្រើនដូចជា Xeno flash ជាដើម ។ តាមរយៈមុខងារ ‘”Zoom Ring” ដែលមាននៅលើ Galaxy S4 Zoom អាចឲ្យគេធ្វើការថតរូបបណ្ដើរ និងអាចទទួលការហៅចូលបណ្ដើរតាមរយៈសំឡេងរោទ៍ ដោយមិនមានការរំខានដល់ការថតរូបនោះទេ (មិនបង្អាក់មុខងារកាមេរ៉ាដែលកំពុងថត)។ ក្រៅពីនេះក៏មានបន្ថែមនូវលក្ខណសម្បត្តិមួយចំនួនដល់ software របស់ទូរស័ព្ទផងដែរដូចជា “Photo Suggest” ធ្វើការបង្ហាញពីរូបភាពទាំងឡាយណាដែលមានភាពស្រស់ស្អាត និងត្រូវបានថតដោយអ្នកដទៃដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា, ”Smart Mode” ធ្វើការកំណត់ដោយស្វ័យប្រវត្តិ និងមានមុខងារជាច្រើនទៀត ។
ទស្សនាវីឌីអូ៖
លក្ខណសម្បត្តិរបស់ Samsung Galaxy S4 Zoom ៖
- អេក្រង់ 4.3-inch qHD Super AMOLED display
- កម្រិតភាពច្បាស់ 960×540 pixels
- កាមេរ៉ាក្រោយ 16MP CMOS sensor ជាមួយនឹង 24-240mm 10x Optical Zoom (អាច Zoom បាន ១០ ដង)
- ISO 100 ទៅ 3200
- កាមេរ៉ាមុខ 1.9MP
- CPU dual-core 1.5 GHz
- RAM 1.5GB
- អង្គផ្ទុកទិន្នន័យទំហំ 8GB ជាប់ម៉ាស៊ីន (អាចប្រើបាន 5GB) និងមានបន្ថែម micro-SD card ទំហំ 64GB
- វិមាត្រ 125.5 x 63.5 x 15.4 mm
- មានបំពាក់ Bluetooth 4.0 , Wi-Fi 802.11a/b/g/n, LTE, NFC
- GPS : A-GPS
- វិទ្យុ FM radio
- ថាមពលថ្ម 2,330 mAh
- ទម្ងន់ 208 grams
- ដំណើរការដោយ Android 4.2.2 Jelly Bean
សូមបញ្ជាក់ថា ចំពោះតម្លៃរបស់ទូរស័ព្ទ Galaxy S4 Zoom មិនទាន់ត្រូវបានក្រុមហ៊ុន Samsung បញ្ចេញឲ្យដឹងនៅឡើយទេ ប៉ុន្តែបើយោងទៅតាមប្រភព រុស្សី ទូរស័ព្ទនេះមានមានតម្លៃប្រហែល $618 ។ យ៉ាងណាមិញក្រុមហ៊ុននឹងចេញលក់នូវទូរស័ព្ទនេះជាផ្លូវការនាត្រីមាសទី ៤ ឯណោះ ៕