ពាក្យ​ចចាមអារ៉ាម Android 5.0 Key Lime Pie នឹង​ត្រូវ​ប្រកាស​ចេញ​​ក្នុង​ខែ​ តុលា​

6/14/2013 0 Comments A+ a-

តាម​រយៈ​ព័ត៌មាន​មុនៗ​បាន​​ធ្វើ​ឲ្យ​យើង​ដឹង​ថា ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ថ្មី​របស់​ Google នឹង​មាន​ឈ្មោះ​ថា Android 5.0 Key Lime Pie ​ប៉ុន្តែ​​យើង​មិន​បាន​ដឹង​​នៅ​ឡើយ​ទេ​ថា ​ប្រព័ន្ធ​ប្រតិបត្តិការ​​នោះ​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ពេល​ណា​នោះ ។ យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​យើង​ទើប​តែ​ទទួល​បាន​នូវ​ព័ត៌មាន​ថ្មី​ថា ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Key Lime Pie នឹង​ត្រូវ​ប្រកាស​ចេញ​​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៣ នេះ​ហើយ ។

យោង​ទៅ​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ប្រភព VR-Zone បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន Google ដែល​មាន​ឈ្មោះ Android 5.0 Key Lime Pie នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៣ នេះ ដែល​ការ​ប្រកាស​ចេញ​នេះ​ក៏​អាច​នឹង​ជួន​ពេល​ដែល​ក្រុមហ៊ុន Google ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី Motorola X Phone ហើយ​និង Nexus 5 ផង​ដែរ ។
​បើ​ពាក្យ​ចចាមអារ៉ាម​ដែល​យើង​ទទួល​បាន​ទាំង​ពេល​មុន​ និង​ពេល​​បច្ចុប្បន្ន​​ ​អាច​​ជា​ការ​ពិត ​នោះប្រព័ន្ធ​ប្រតិបត្តិការ Android កំណែ​ថ្មី​នឹង​ត្រូវ​​មាន​ឈ្មោះ​ថា Android 5.0 Key Lime Pie ។ ​ក្រៅ​ពី​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 5.0 Key Lime Pie នឹង​អាច​ដំណើរការ​នៅ​លើ​​ទូរស័ព្ទ​ដែល​មាន​ទំហំ RAM ចាប់​ពី 512MB ឡើង​ ។​
សូម​បញ្ជាក់​ថា ​តាម​រយៈ​ព័ត៌មាន​នេះ​គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​នៅ​ឡើយ​ទេ ព្រោះ​ថា​​មិន​មាន​ព័ត៌មាន​ណា​មួយ​ដែល​បញ្ជាក់​ដោយ​ក្រុមហ៊ុន Google ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​គេ​នៅ​ឡើយ​ទេ ៕