Reuters “Apple ពិចារណាលើគម្រោងផលិត iPhones 4.7 & 5.7-inch និង iPhone តម្លៃ $99″
ក្រុមហ៊ុន Apple អាចនឹងមានគម្រោងបន្ថែមម៉ូដែលថ្មីៗទៅលើទូរស័ព្ទទំនើបខ្សែស្រឡាយ iPhone របស់ខ្លួន ដោយបន្ថែមនូវ iPhones ម៉ូដែលថ្មីដែលមានអេក្រង់រហូតដល់ទំហំ 4.7-inch និង 5.7-inch និង ម៉ូដែលមួយទៀតនោះគឺទូរស័ព្ទតម្លៃ $99 ដែលមានច្រើនពណ៌ នេះបើយោងទៅតាមប្រភពពីគេហទំព័រ Reuters ។
ប្រភពដដែលនេះបានបន្ថែមទៀតថាគម្រោងនេះគឺស្ថិតក្នុងដំណាក់ការពិភាក្សានៅឡើយទេ ប៉ុន្តែបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនកំពុងតែមានបំណងទាញយកចំណែកទីផ្សារពីដៃគូប្រជែងដ៏ខ្លាំងរបស់ខ្លួនគឺក្រុមហ៊ុន Samsung ដែលបានផលិតនិងបញ្ចេញទូរស័ព្ទទំនើបអេក្រង់ធំៗឬគេឲ្យឈ្មោះថា Phablets យ៉ាងច្រើនទៅលើទីផ្សារ ដែលមានដូចជា Galaxy Note II ជាដើម ។ បើទោះបីជា Apple បានបដិសេធថាមិនផលិត iPhone ដែលមានតួធ្វើពីប្លាស្ទិកនិងមានតម្លៃទាបក៏ដោយក៏នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Tim Cook មិនបានបដិសេធឲ្យច្បាស់លាស់ទេនៅពេលដែលមានសំណួរថាតើក្រុមហ៊ុនមានចំណាប់អារម្មណ៍លើទូរស័ព្ទទំនើបអេក្រង់ធំៗនោះ ។
សូមបញ្ជាក់ថាប្រភពរបស់ Reuters មិនទាន់អាចអះអាងថាក្រុមហ៊ុន Apple ពិតជានឹងអនុវត្តគម្រោងនេះ ១០០% នៅនោះទេ វាគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងតែប៉ុណ្ណោះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
រូបភាព iPhone concept