Foxconn នឹងចាប់ផ្ដើម ផលិត iPad mini 2 និង iPad 5 ក្នុងបរិមាណ ច្រើននៅខែសីហា
ក្រុមហ៊ុន Apple បានបញ្ចេញកុំព្យូទ័របន្ទះស្ដើង iPad mini និង iPad 4 តាំងពីចុងខែតុលា ឆ្នាំ២០១២ មកម៉្លេះ ហើយបើគិតមកដល់ពេលនេះវាមានរយៈពេលជាង៨ខែហើយ ។ សូមរំលឹកផងដែរថាបន្ទាប់ពីក្រុមហ៊ុនបានបញ្ចេញកុំព្យូទ័របន្ទះស្ដើងទាំងពីរបានមួយរយៈពេលមក ពាក្យចចាមអារ៉ាមទាក់ទងនឹងរូបភាពព្រមទាំងលក្ខណសម្បត្តិបច្ចេកទេសខ្លះៗរបស់កុំព្យូទ័របន្ទះស្ដើងទាំងពីរត្រូវបានចេញជាបន្តបន្ទាប់ ។
ដោយឡែកប្រភពមួយផ្សេងទៀតដែលបង្ហាញកាលពីចុងខែឧសភាបានអះអាងថាក្រុមហ៊ុន Apple ត្រូវតែបង្ខំចិត្តចេញ iPad mini ដែលមានតម្លៃ $200 ឲ្យបានត្រឹមបំណាច់ឆ្នាំ២០១៣ ដូច្នេះតើកុំព្យូទ័របន្ទះស្ដើងមួយនោះអាចជា iPad mini 2 ដែរឬទេ? ចំណែកឯកាលពីខែមេសាឯនោះវិញក៏ធ្លាប់មានលេចចេញនូវតួផ្នែកខាងក្រោយរបស់ iPad 5 ផងដែរដែលមើលទៅដូច iPad Mini ។
សូមបញ្ជាក់ថាមកទល់ពេលនេះក្រុមហ៊ុន Apple មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេទាក់ទងនឹងកាលបរិច្ឆេទប្រកាសចេញ iPad mini 2 និង iPad 5 ប៉ុន្តែបើយោងការប៉ាន់ស្មានគេជឿថាក្រុមហ៊ុនអាចនឹងបញ្ចេញកុំព្យូទ័របន្ទះស្ដើងទាំងពីរនៅចុងខែកញ្ញា ឬ ដើមខែតុលាឆ្នាំ២០១៣ ៕
រូបភាពផ្នែកខាងក្រោយរបស់ iPad mini 2 (ខាងស្ដាំ) ធៀបនឹង iPad mini
រូបភាពគំរូ iPad 5 ដាក់ធៀបនឹង iPad mini

ខាងក្រោមជាតួខាងក្រោយ និងផ្នែកខាងមុខនៃ iPad 5 ដែលធ្លាប់លេចចេញនាពេលកន្លងមក៖
ខាងក្រោមជាតួខាងក្រោយ និងផ្នែកខាងមុខនៃ iPad 5 ដែលធ្លាប់លេចចេញនាពេលកន្លងមក៖