Nokia Asha ទទួល​បាន​ មុខងារ​បន្ថែម​ តាម​រយៈ​​​ការ update software (វីឌីអូ)​

7/08/2013 0 Comments A+ a-

ក្រុមហ៊ុន Nokia ទើប​តែ​បាន​បញ្ចេញ​​នូវ​មុខងារ ឬ​កម្មវិធី​​ថ្មី​តាម​រយៈ Software update ចំពោះ​ទូរស័ព្ទ​​ទំនើប Nokia Asha touch និង​បាន​នាំ​យក​​លក្ខណសម្បត្តិ​ និង​មុខ​ងារ​ជា​ច្រើន​​ផ្សេង​ទៀត​ដែល​​​មាន​ភាព​ទាក់​ទាញ​ជាង​មុន ។

ការ​ update ​នូវ​​ software ថ្មី​សម្រាប់​ស៊េរី Nokia Asha touch ទាំង​នោះ​​ត្រូវ​បាន​​​​បន្ថែម​ដោយ​លក្ខណសម្បត្តិ​មួយ​ចំនួន​​ដែល​អាច​ដំណើរការ​ mail និង​​​ទទួល​បាន​​បទពិសោធន៍​ថ្មី​តាម​​រយៈ​កម្មវិធី Youtube ​។ ចំពោះ​លក្ខណសម្បត្តិ​មួយ​ចំនួន​គឺ​អាស្រ័យ​ទៅ​លើ​​ម៉ូដែល​ផ្សេងៗ​គ្នា​នៃ​ទូរស័ព្ទ​ទាំង​នោះ ប៉ុន្តែ​សម្រាប់​​ការ update គឺ​សុទ្ធ​តែ​ត្រូវ​បាន​​​​បន្ថែម​មុខ​ងារ​ថ្មី និង​ធ្វើ​ការ​ជួស​ជុល​​ទៅ​លើ Software ចាស់​ ដែល​​គ្រប់​ទូរស័ព្ទ​ Asha touch ទាំង​អស់​សុទ្ធ​តែ​អាច update ។
ផ្សេង​ពី​នេះ​សម្រាប់​ការ update software របស់​ទូរស័ព្ទ Asha 305, Asha 306 និង Dual-Sim នៃ​ស៊េរី Asha 308 និង Asha 310 ​នឹង​អាច​ដំណើរការ​ជា​មួយ​នឹង​កម្មវិធី​ពិសេស​គឺ WhatsApp ដែល​ជា​កម្មវិធី​ផ្ញើ​សារ​​ទទួល​បាន​ប្រជា​ប្រិយភាព​លំដាប់​លេខ​៣ ​​ទៀត​ផង​​ ។
ការ update software អាច​នឹង​​ធ្វើ​ឡើង​តាម​រយៈ (OTA) ឬ​តាម​រយៈ Nokia PC Suit ។
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម  ៖