បង្កើតរូបភាព ដាក់ Facebook Cover តាមរយៈគំរូ ដែលមានសម្រាប់
Facebook គឺជាបណ្ដាញសង្គមដែលធំជាងគេ និងកំពុងពេញនិយមជាខ្លាំងនៅក្នុងសង្គមមនុស្សបច្ចុប្បន្នមិនថា តែប្រទេសកម្ពុជាយើងឬប្រទេសផ្សេងៗនោះឡើយ ។ ដោយឡែកចំពោះការរៀបចំនូវគណនីផ្ទាល់ខ្លួនឲ្យមានភាពស្រស់ស្អាត និងមានភាពទាក់ទាញគឺវាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះ ។
ចំពោះការរៀបចំគណនីឲ្យភាពស្រស់ស្អាត ការដាក់រូបទៅលើ Facebook Cover គឺជាផ្នែកមួយដែលចាំបាច់ត្រូវធ្វើការជ្រើសយករូបណាដែលស្រស់ស្អាតទើបមើលទៅគួរឲ្យទាក់ទាញ ។ រីឯរូបស្រស់ស្អាតជាច្រើនគឺត្រូវបានឆ្លងកាត់តាមការរចនាដោយប្រើកម្មវិធីរចនារូបភាពមួយចំនួន តែប្រសិនបើអ្នកមិនចេះកម្មវិធីទាំងនោះគឺវាពិតជាពិបាកដើម្បីទទួលបានរូបដ៏ស្រស់ស្អាតមួយ ។
ដោយហេតុថា រូបសម្រាប់ Facebook Cover ហាក់មានភាពសំខាន់ពេលនេះខ្ញុំសូមណែនាំនូវគេហទំព័រ CoverBud Designer ដែលជាប្រភេទកម្មវិធីនៅលើអ៊ីនធឺណិតអាចជួយអ្នកឲ្យបង្កើតនូវរូបភាពស្អាតៗសម្រាប់ Facebook Cover តាមរបៀបងាយៗជាមួយនឹងគំរូរូបភាពជាច្រើនដែលមានស្រាប់ ។ សូមបញ្ជាក់ថា កម្មវិធីនេះគឺត្រូវធ្វើការភ្ជាប់ទៅគណនី Facebook របស់អ្នកដើម្បីអាចទាញយករូបភាពដែលជា porfile មករចនា ។ ដូច្នេះ ថ្វីបើប្រភពបានបញ្ជាក់ថា នឹងមិនធ្វើការផ្សព្វផ្សាយចេញក្រៅនូវ profile របស់អ្នកដោយគ្មានការអនុញ្ញាត តែមិនអាចទុកចិត្តទាំងស្រុងនោះទេ សូមសម្រេចចិត្តឲ្យបានច្បាស់មុននឹងចូលទៅកាន់គេហទំព័រនេះ យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះការប្រើប្រាស់របស់អ្នកនោះទេ !
របៀបបង្កើត រូបភាពសម្រាប់ Facebook Cover ដោយ CoverBud Designer ៖
- ចូលទៅកាន់គេហទំព័ររបស់ CoverBud Designer រួចចុចយក ‘Login with Facebook’ ឬចាំ Login តាមក្រោយ
- ជ្រើសរូបគំរូដែលអ្នកពេញចិត្តតាមរយៈ Popular ឬ Recent
- បន្ទាប់មកយកពាក្យ Customize >> Authorize Coverbud ដើម្បីភ្ជាប់ទៅកាន់គណនី Facebook របស់អ្នក >> Ok (សម្រាប់មិនទាន់ Login)
- ជ្រើសរើសរូបភាពសម្រាប់ផ្ទៃខាងក្រោយ >> NEXT
- បំពេញរូបទៅតាមប្រភេទគំរូដែលអ្នកចង់បាន >> NEXT
- កំណត់ពណ៌ទៅឲ្យស្ដាយរបស់រូប >> NEXT
- សរសេរអក្សរបញ្ចូល និងកំណត់ទំហំ ឬម៉ូដ
- បន្ទាប់មកយកពាក្យ PUBLISH >> Continue
- ដាក់ឈ្មោះឲ្យរូបភាព Facebook Cover របស់អ្នក >> Publish
- >> Apply Cover on Facebook ជាការស្រេច
ជាលទ្ធផលអ្នកនឹងទទួលបានដូចរូបខាងក្រោម :

ទស្សនាវីឌីអូ៖