Sony ប្រកាស​ចេញ​​ សេវាកម្ម​ស្វែង​ រក​ទូរស័ព្ទ​ ទំនើប​ Xperia

7/08/2013 0 Comments A+ a-

ក្រុមហ៊ុន Sony ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​សេវា​កម្ម​ថ្មី​​របស់​គេ​ដែល​​មាន​ឈ្មោះ​ថា Sony My Xperia Smartphone Recovery Service ដែល​​​សេវា​កម្ម​​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​​​ប្រើ​សម្រាប់​​អតិថិជន​របស់ Sony ទាំង​អស់​នៅ​ជុំ​វិញ​សាកល​លោក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​​ទូរស័ព្ទ​ទំនើប​របស់​ពួក​គេ​ពេល​បាត់ ​ឬ​ពេល​ត្រូវ​ចោរ​លួច​ ។
​សេវាកម្ម ​Sony My Xperia Smartphone Recovery Service ​​មាន​ដំណើរការ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​សេវាកម្ម ‘ Find My Phone ‘ របស់​​ក្រុមហ៊ុន Apple ដែរ ​ដូច្នេះ​​គេ​​ត្រូវ​ធ្វើ​ការ actived ​សម្រាប់​ទូរស័ព្ទ​នោះ​​​ជា​មុន​សិន​ទើប​អាច​ដំណើរការ​ពេល​ក្រោយ​ ។
​គុណ​សម្បត្តិ​ដែល​គេ​អាច​ទទួល​ពី​សេវាកម្ម​ Sony My Xperia Smartphone Recovery Service ៖
  • ​ធ្វើ​ការ​បញ្ចេញ​សំឡេង alert ​ដើម្បី​​​​ផ្ដល់​​ជា​សញ្ញា ​​អាច​​ធ្វើ​ការ​​បញ្ជា​លើ​​​ទូរស័ព្ទ​ពេល​​​​ដាក់​សំឡេង​ស្ងាត់ (silent mode) ​និង​​ដាស់ display ឲ្យ​ដំណើរការ​
  • ​ស្វែង​រក Map location(ផែន​ទី​សម្រាប់​ទីតាំង​ដែល​ឧបករណ៍​ស្ថិត​នៅ​​) តាម​រយៈ myxperia.sonymobile.com
  • ​Lock (ចាក់​​សោ​​) ទូរស័ព្ទ​​ដើម្បី​រក្សា​ឯក​ជន​ភាព ​និង​​ភ្ជាប់​​សារ ជា​មួយ​នឹង contact details….
  • ​អាច​ធ្វើ​ការ Erase (លុប​) ​ទិន្នន័យ​ទាំង​នៅ​ក្នុង​អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​​ទូរស័ព្ទ និង​ SD card ​របស់​​ទូរស័ព្ទ​ (បើ​ចាំ​បាច់​)
សូម​បញ្ជាក់​សម្រាប់​សេវាកម្ម​ Sony My Xperia Smartphone Recovery Service គឺ​មាន​លក្ខណសម្បត្តិ​​ដូច​គ្នា​ទៅ​នឹង ‘Find My iPhone’ របស់​ក្រុមហ៊ុន Apple ដែរ ​ដូច្នេះ​ទាល់​តែ​​ឧបករណ៍​នោះ​មាន​ភ្ជាប់​អ៊ីនធឺណិត​ទើប​អាច​ដំណើរការ​បាន ។ ​សម្រាប់​លោក​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ប្រើ​នូវ​​សេវាកម្ម​ពិសេស​ពី Sony សូម​​ធ្វើ​ការ​ចុះ​ឈ្មោះ​​ដោយ​ប្រើ​ Google ID របស់​អ្នក​ជា​មួយ​នឹង  myxperia.sonymobile.com ៕