តា​ចាស់​ អាយុ ​៩២​ ​មក​ផ្អែម​ នារី​អាយុ ស្មើ​​​ចៅ

7/07/2013 0 Comments A+ a-


លោកតា​ Musali Mohammed al-Majumaie ​​ជាមួយ​កូនក្រមុំ​អាយុ​ ២២ ​ឆ្នាំ​ Muna Mukhlif al-Juburi ​


បុរស​ចំណាស់​​អ៊ីរ៉ាក់​ជា​កសិករ​ម្នាក់​មាន​សំណាង​សោយសុខ​ស្នេហា​នៅ​អាយុ​ចុងក្រោយ​ជាមួយ​នារី​វ័យ​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​លោក​រហូត​ដល់​ ៧០ ​ឆ្នាំ។
លោកតា​ Musali Mohammed al-Majumaie ​បាន​រៀបការ​ជាមួយ​កូនក្រមុំ​អាយុ​ ២២ ​ឆ្នាំ​ឈ្មោះ Muna Mukhlif al-Juburi ​ក្រោយ​ភរិយា​ទី​មួយ​របស់​លោក​ស្លាប់​បី​ឆ្នាំ។



​​ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ដ៏​កម្រ​មួយ​នេះ​ចៅប្រុស​របស់​បុរស​ចំណាស់​ខាង​លើ​ចំនួន​ពីរ​រូប​ដែល​មាន​​អាយុ ១៦ ​និង​ ១៧ ​ក៏​ចាប់​ដៃ​គូ​សង្សារ​របស់​ពួកគេ​រៀបការ​ដំណាល​គ្នា​ដែរ។ ​
លោក​តា​ Majumaie ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ AFP ថា៖​ “ខ្ញុំ​ពិតជា​រីករាយ​ជា​ខ្លាំង​ដែល​បាន​រៀបការ​រួម​គ្នា​ជាមួយ​ចៅប្រុស​ទាំង​ពីរ​របស់​ខ្ញុំ។ ​ខ្ញុំ​មាន​អារម្មណ៍​ដូច​កំពុង​នៅ​អាយុ ២០ ឆ្នាំ​អីចឹង”។


ទិដ្ឋភាព​ថ្ងៃ​រៀបការ​លោកតា លោកតា​ Musali Mohammed al-Majumaie ជាមួយ​ចៅប្រុស​​ទាំង​ពីរ

បុរស​វ័យ​ ៩២​​ ឆ្នាំ​ ​មាន​កូន​ចំនួន ១៦ ​នាក់​ជាមួយ​ភរិយា​ទី​មួយ និង​ចិញ្ចឹម​កូនៗ​នៅ​ក្នុង​ភូមិ​ Gubban ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទី​ក្រុង​ភាគ​កណ្ដាល​ប្រទេស​អ៊ីរ៉ាក់ Samara៕