បែកធ្លាយ វីដេអូ ស្រើបស្រាល សិស្សសាលាចិន កក្រើកពេញ អ៊ីនធឺណិត!
ឈុតវីដេអូក្តៅសាច់របស់សិស្សសាលាចិនមួយគួ បានបែកធ្លាយល្បីពាសពេញអ៊ីនធឺណិត បន្ទាប់ពីឈុតវីដេអូមួយនេះ ត្រូវបានកាមេរ៉ាបង្កប់ក្នុងសាលាថតបានសកម្មភាពអសីលធម៌របស់ពួកគេកំពុងឡើងឋានសួគ៌នៅក្នុងថ្នាក់រៀន។ទង្វើអសីលធម៌របស់សិស្សសាលាមួយគួនេះ ត្រូវបានគេជឿជាក់ថា ជាសិស្សមកពីវិទ្យាល័យ Hebei Polytechnic ។ វីដេអូក្តៅសាច់ខាងលើបានកើតមានឡើងអស់រយៈ ពេល១ឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែវាទើបតែបែកធ្លាយនៅពេលនេះតែប៉ុណ្ណោះ ដែលធ្វើឲ្យមានការរិះគន់ខ្លាំងៗពីបណ្តាអ្នកលេងអ៊ីនធឺណិតជាច្រើន។
តាមការបញ្ជាក់ឲ្យដឹងថា ដៃគួសិស្សសាលានេះបានបង្កើតភាពផ្អែមល្ហែមរបស់ពួកគេនៅពេលចេញញ៉ាំបាយពេលថ្ងៃត្រង់នៅក្នុងបន្ទប់សាស្ត្រាចារ្យម្នាក់ ខណៈពេលដែលពួកគេមិនបានដឹងថាក្នុងបន្ទប់នោះមានបង្កប់កាមេរ៉ាសុវត្ថិភាព។
នេះមិនមែនជាករណីលើកទីមួយទេសម្រាប់ប្រទេសចិន។ នាពេលកន្លងមក មានការបែកធ្លាយរឿងអាស្រូវសិស្សសាលាផ្សេងៗ បានប្រព្រឹត្តទង្វើអសីលធម៌ដូចគ្នានេះនៅតាមទីសាធារណៈមួយចំនួន ដែលនេះបានបង្កជាក្តីកង្វល់ដល់អាណាព្យាបាលនោះ៕