សុខ សោម៉ាវត្តី៖ Happy Anniversary 4 year of our love ប្ដីសំលាញ់!!!
“Happy Anniversary 4 year of our love ប្ដី សំលាញ់!!!”។ នេះ ជា ចំណងជើងធំៗ ដែល សោម៉ាវត្តី Post លើWall Facebook ព្រឹក ថ្ងៃ អាទិត្យ ទី ៧ កក្កដា នេះ។
Noteដែល សុខ សោម៉ាវត្តី Post លើFacebook
ឃ្លា នេះ បញ្ជាក់ ឲ្យ ឃើញ ថា អ្នកនាង វត្តី មាន ទំនាក់ទំនង ស្នេហា មុន ក្លាយ ជា ប្ដីប្រពន្ធ ជាមួយ លោក ទូច ដាណារ៉ា តាំង ពី ឆ្នាំ ២០១០ ម្ល៉េះ មុន នឹង ឈាន ដល់ ថ្ងៃ ក្រាបផ្ទឹម ចុងឆ្នាំ២០១២ កន្លងទៅ។
នៅ ក្នុង Note នៃ ខួប ៤ឆ្នាំ នៃ ក្ដី ស្រលាញ់ ដដែល នោះ អតីតពិធីការិនីទូរទស្សន៍បាយ័ន បាន សរសេរ ទៀត ថា ក្ដីស្នេហា របស់ នាង បាន ហែល ឆ្លង នូវ ការឈ្លោះគ្នា អន់ចិត្ត គិតច្រើន ងង៉ក់ច្រើន យកតែចិត្តខ្លួនឯង និង ប្រចណ្ឌច្រើន ប៉ុន្តែ អ្វី ទាំងនេះ សុទ្ធ តែ កើត ចេញ ពី ក្ដីស្រលាញ់។
“អរគុណណាស់ ដែល បង ផ្ដល់ ការ ស្រលាញ់ និង ភាព កក់ក្ដៅ យ៉ាង លើសលប់ ឲ្យ អូន និង កូន។ ស្រលាញ់បង ស្រលាញ់កូន ស្រលាញ់គ្រួសារយើង…”។ អ្នកនាង វត្តីបន្ត។
អតីតពិធីការិនីទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ទើបសម្រាលបានកូនស្រីម្នាក់ទុកជាចំណងដៃ ក្រោយបានរៀបអាពាហ៍ពិពាហ៍ក្លាយជាកូនប្រសាស្រីលោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ កាលចុងខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ ដោយ មាន ការ អញ្ជើញភ្ញៀវពិសាភោជនីយអាហារនៅ កោះពេជ្រ រហូត ដល់ ទៅ ៣អគារឯណោះ ដោយមានឯកឧត្ដមមន្ត្រីអ្នកមុខអ្នកការ និងអ្នក សិល្ប:ជាច្រើនរយនាក់ចូលរួម៕
From : sabay