ក្មេងប្រុស ១៦ឆ្នាំ ត្រូវ បុរស៣នាក់ ចាប់រំលោភ នៅតំបន់ដាច់ស្រយាល
នេះជារឿងដ៏គួរឲ្យចម្លែកមួយ ដែលមានបុរស៣នាក់ បានចាប់រំលោភ ក្មេងប្រុស១៦ឆ្នាំ ម្នាក់ដែលមកពីទីក្រុង Gulf មុននឹងជូន ក្មេងប្រុសទៅកាន់ផ្ទះនៅ គុយវ៉ែត។
តាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា ក្មេងប្រុសនេះបានដើរ សំដៅមកផ្ទះរបស់ខ្លួន នៅក្នុងទីក្រុង គុយវ៉ែត តែនៅពេលនោះ ក៏មានបុរស៣នាក់ ដែលជិះឡានមួយគ្រឿង បានសុំជួយជូនទៅផ្ទះ។ នៅក្នុងនោះ ក្មេងប្រុសនេះ បានស្គាល់ម្នាក់នៅក្នុងចំណោម ៣នាក់នោះ តែក្មេងនេះនៅតែបដិសេធ។ ភា្លមៗនោះ អ្នកទាំង៣បានចុះពីលើឡាន និងចាប់បង្ខំក្មេងប្រុសនេះចូល ឡានតែម្ដង ដែលនៅពេលនោះ ពួកគេបានដឹកក្មេងប្រុសនោះ ទៅកាន់ តំបន់ដាច់ស្រយាល និងចាប់រំលោភតែម្ដង។ បន្ទាប់ពីរួចរាល់ បុរសទាំងនេះ បានដឹកក្មេងនេះមកកាន់ ផ្ទះរបស់ក្មេងនេះផងដែរ។
សម្រាប់ពេលនេះ ប៉ូលីសគុយវ៉ែត កំពុងតែធ្វើការចាប់ខ្លួន អ្នកទាំងបីនាក់នេះ។
សកម្មភាពចាប់រំលោភ តែងតែកើតមានឡើង មិនចំពោះតែមនុស្សស្រីនោះទេ សូម្បីតែមនុស្សប្រុស ដូចគ្នា។ តើប្រិយមិត្ដយល់ យ៉ាងណា ចំពោះហេតុការណ៍ខាងលើនេះ?