វីដេអូ៖ រលកយក្ស កើតឡើង សារជាថ្មីនៅ Chile និង Peru

7/07/2013 0 Comments A+ a-


រលកដែលមានកម្ពស់ ៧ម៉ែត្រ បានវាយប្រហារនៅតាមឆ្នេរសមុទ្រ និងផ្នែកខ្លះៗនៅក្នុងសាធារណៈរដ្ឋ Chile ដែលនៅពេលនេះកំពុង តែផ្ដល់សញ្ញាថា រលកយក្សនេះ នឹងធ្វើការវាយប្រហារបន្ដ មកផ្នែកដទៃទៀត នៃអាមេរិកខាងត្បូងនេះ។
តាមការសើុបអង្កេត បានបង្ហាញឲ្យដឹងថា រលកយក្សនេះ បានបោកបក់មកលើផ្លូវ Antofagasta នៃ Chile ដែលយ៉ាងហោចណាស់មានមនុស្ស ម្នាក់បានរងរបួស ដែលនេះជាអាកាសធាតុដ៏អាក្រក់បំផុត។ នៅក្នុងនោះសាធារណៈរដ្ឋ Peru  ក៏ទទួលរងនូវរលកយក្ស ដែលមានកម្ពស់ ៥ម៉ែត្រ ដែលបានធ្វើឲ្យផ្លូវនានា កំពុងតែជន់ នៅក្នុងទីក្រុង Chimbote ដែលជាប់នឹងឆ្នេរសមុទ្រផងដែរនោះ។
សូមទស្សនាវីដេអូទាំងអស់គ្នា៖