ក្មេងស្រី ១១ឆ្នាំ មានផ្ទៃពោះ ១៤សប្ដាហ៍ ដោយសារ តែអំពើ ចាប់រំលោភ
ករណីរបស់ក្មេងស្រីអាយុ ១១ឆ្នាំ ដែលមានផ្ទៃពោះ ដោយសារតែអំពើ ចាប់រំលោភរបស់ដៃគូម្ដាយ នៅសាធារណៈរដ្ឋ Chile កំពុងតែក្លាយជា ប្រធានបទដ៏ក្ដៅគគុក នៅក្នុងអាមេរិកខាងត្បូង ដែលជាប់ទាក់ទងនឹងការពន្លូតកូន។
តាមប្រភពព័ត៌មានរបស់អ៊ីមារ៉េត បានឲ្យដឹងថា ក្មេងស្រីនេះ មានផ្ទៃពោះ១៤សប្ដាហ៏មកហើយ ដែលត្រូវបានគេ ចាប់រំលោភជាញឹកញាប់ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ ប៉ូលីសនៅក្នុងតំបន់ដាច់ស្រយាល នៃទីក្រុង Puerto Montt បានធ្វើការឃាត់ខ្លួន មិត្ដប្រុសរបស់ម្ដាយក្មេងស្រីរងគ្រោះ ដែលបុរសនេះផ្ទាល់ ក៏បានសារភាពពីទោសកំហុសរបស់ខ្លួនផងដែរ។ នៅក្នុងនោះក្រុមគ្រូពេទ្យនិយាយថា ជីវិតរបស់ក្មេងស្រី និងទារកនៅផ្ទៃពោះនាង ពិតជាមានគ្រោះថ្នាក់ណាស់។ តែសម្រាប់នៅក្នុងសាធារណៈរដ្ឋនេះវិញ ការពន្លូតកូនមិនមែនជាដំណោះស្រាយនោះទេ។ នៅអាមេរិកខាងត្បូង មានតែ Cuba , Uruguay និងរដ្ឋាភិបាលនៅក្នុងតំបន់មួយចំនួន ប៉ុណ្ណោះដែលអនុញ្ញាត ឲ្យពន្លូតកូន ប្រសិនជានៅក្រោម៣ខែ។
ទោះជាយ៉ាងណា រឿងរ៉ាវទាំងនេះ កំពុងតែធ្វើការវែកញែក យ៉ាងក្ដៅគគុកផងដែរ។