Siri ​នៅ​​ក្នុង iOS 7 អាច​រៀន​របៀប​​​ហៅ​​ឈ្មោះ​​តាម​រយៈ​អ្នក​ប្រើ​

6/25/2013 0 Comments A+ a-

មុន​ពេល​ដែល​​ក្រុមហ៊ុន​ Apple បាន​​​ដាក់​ចេញ​​នូវ iOS 7 Beta 2 ថ្មី​សម្រាប់​ developers ដែល​អាច​ដំណើរការ​បាន​ទាំង​នៅ​លើ iPad ​​អ្នក​អាន​ព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​អាន​ព័ត៌មាន​ផ្សេងៗ​ទៀត​របស់​ប្រភព 9to5Mac បាន​រក​ឃើញ​​លក្ខណៈ​សម្បត្តិ​ថ្មី​​នៃ​ Siri របស់ iOS 7 អាច​ធ្វើ​ការ​​​ហៅ​​ឈ្មោះ​បាន​យ៉ាង​ត្រឹម​ត្រូវ ។

ពី​ដើម​ឡើយ​​ដើម្បី​ឲ្យ Seri អាច​ធ្វើ​ការ​ហៅ​ឈ្មោះ​បាន​អ្នក​ប្រើ​ត្រូវ​ចូល​ទំ​កំណត់ “phonetic name”  សម្រាប់ contact និង manually adjust ​ក្នុង​ការ​ប្រកប​រហូត​​ទាល់​តែ​ Seri អាច​​ធ្វើ​ការ​ហៅ​នូវ​ឈ្មោះ​នោះ​បាន​ត្រឹម​ត្រូវ ។ ប៉ុន្តែ​ឥលូវ​​ដូច​​ជា​អ្វី​ដែល​​​ប្រភព 9to5Mac ​បាន​កត់​សំគាល់​ អ្នក​ប្រើ​ម្នាក់​​អាច​និយាយ​តាម​លក្ខណៈ​​យ៉ាង​សាមញ្ញ​​​​​ “pronounce [insert name here]” ដើម្បី​ធ្វើ​ការ​​​​បញ្ចូល​ឈ្មោះ​ទៅ​ឲ្យ Seri ​អាច​​​​​រៀន​ហៅ​​​​​​ ។
សូម​បញ្ជាក់​ថា សម្រាប់ Seri នៅ​ក្នុង iOS 7 គេ​ក៏​អាច​ធ្វើ​ការ​កំណត់​សំឡេង​ដែល​ត្រូវ​ឆ្លើយ​តប​ជា​ប្រុស ឬ​ក៏​ស្រី​ផង​ដែរ ។ ​យ៉ាង​ណា​មិញ​ស្រប​ពេល​ដែល​ការ​​រៀន​ហៅ​ឈ្មោះ​របស់ Seri ស្ថិត​នៅ​ក្នុង iOS 7 Beta 1 គេ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ថា សម្រាប់​កំណែ iOS 7 Beta 2 ដែល​ទើប​​នឹង​ដាក់​ចេញ​ថ្មី​​អាច​ដំណើរការ​នូវ​លក្ខណៈ​ពិសេស​នេះ​ឬ​អត់ ៕
ទស្សនា​វីឌីអូ Seri ​ក្នុង iOS 6 vs iOS 7 ៖