Facebook បង្កើនការទាក់ទាញ ក្រុមយុវវ័យ អូស្ត្រាលី
ស៊ីដនី ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ថា បណ្តាញសង្គមហ្វេស ប៊ុក (Facebook) បានបង្កើនការទាក់ទាញ យ៉ាងច្រើន តាមរយៈការបោះឆ្នោត ពីក្រុមយុវវ័យអូស្ត្រាលី ។
សមាគមអ្នកសារព័ត៌មាន អូស្ត្រាលី បានឲ្យដឹងថា គណៈកម្មាធិការអេឡិចត្រូនិច អូស្ត្រាលី ហៅកាត់AEC បាន បញ្ជាក់លើអនឡាញ ដោយសហការ ជាមួយបណ្តាញសង្គម តាមរយៈការបោះឆ្នោតគឺហ្វេសប៊ុក ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីស្រទាប់យុវវ័យ ។
គណៈកម្មាធិការដដែលនេះ បានចុះបញ្ជីភ្ជាប់បណ្តាអ្នកបោះឆ្នោតទាំងឡាយ នៅពេលដែល ពួកគេ ចូលលេង ហ្វេសប៊ុក តាមអ៊នឡាញ។ នេះគឺជាការរៀបចំប្រព័ន្ធជាលើកដំបូង សម្រាប់អ្នកបោះឆ្នោត អាចភ្ជាប់បានតាមរយៈ ការប្រើប្រាស់អ៊ីនធើណិត ។
AEC បានបង្ហាញលទ្ធផល មួយចំនួនថា ពលរដ្ឋប្រមាណជាងកន្លះលាននាក់ ដែលមានអាយុ ចន្លោះពី១៨ និង ២៤ ឆ្នាំ មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ ។
គណៈកម្មាធិការ បានបញ្ជាក់ទៀតថា ពលរដ្ឋដែលមានវ័យលើសពី ២៤ ឆ្នាំ ប្រមាណ ៩ សែននាក់ ក៏មិនទាន់ បានចុះឈ្មោះនៅឡើយដែរ៕