ប្រតិកម្មរបស់បុគ្គលិកបច្ចេកវិទ្យាព័ត៏មានចំពោះចៅហ្វាយរបស់ខ្លួន
No. 1 : មិនយកការពិតមកធ្វើជាហេតុផលក្នុងធ្វើការពិចារណាដើម្បីធ្វើការសំរេចចិត្ដ
No. 2 : អសមត្ថភាពក្នុងពេលប្រជុំ
នៅពេលប្រជុំគាត់តែងតែ លើកយកអ្វីដែលគាត់មិនដឹងច្បាស់មកនិយាយ ហើយ ពេលខ្លះ គាត់លើកយករឿងផ្សេងៗ ដែលមិនជាប់ទាក់ទងមកនិយាយដែលធ្វើឱ្យការប្រជុំគ្មានខ្លឹមសារ។
No. 3 : គេចពីការស្ដីបន្ទោសជានិច្ច
នៅពេលដែលមានការស្ដីបន្ទោសដល់គាត់គាត់តែងតែស្ដីបន្ទោសដល់បុគ្គលិកបន្ដ ដោយបញ្ចេញកំហឹងភ្លាមដាក់បុគ្គលិក។
No. 4 : មិនចូលចិត្ដស្ដាប់យោបល់ទេ
គាត់មិនចូលចិត្ដស្ដាប់បុគ្គលិកបញ្ចេញយោបល់ទេ។ ពេលប្រជុំរាល់លើកគាត់តែងតែកាត់ការនិយាយរបស់ បុគ្គលិកជានិច្ច ហើយអ្វីដែលយើងមិនបាននិយាយ គាត់តែងតែកាត់យល់ជានិច្ច។
No. 5 : មើលរំលងពីបញ្ហាបច្ចេកទេស
គាត់តែងតែមើលរំលងលើបញ្ហាបច្ចេកទេសដែលធ្វើដូចជាគាត់ដឹងផ្នែកហ្នឹងទាំង អស់ជាងបុគ្គលិកដែលនៅកាន់ផ្ទាល់អញ្ចឹង។ ជាក់ស្ដែងដូចជាការសំរេចចិត្ដដកការប្រើប្រាស់ Internet ចេញពីបុគ្គលិក ITទាំងមូលជាដើម ។
No. 6: តែងតែជ្រៀតជ្រែកការងារបុគ្គលិក
គាត់តែងតែធ្វើការងារណាដែលគាត់ដាក់ឱ្យបុគ្គលិកគាត់ធ្វើហើយ។ បើគាត់មិនទុកចិត្ដ បុគ្គលិកខ្លួនឯងម៉េចមិនធ្វើខ្លួនឯងទៅ? ចាំបាច់មកជ្រៀតជ្រែកការងារដែលដាក់គេធ្វើហើយធ្វើអី?
No. 7: មិនផ្ដល់ពត៌មានគ្រប់គ្រាន់ដល់បុគ្គលិក
ប្រធានរបស់ខ្ញុំមិនដែលប្រាប់បុគ្គលិកអោយដឹងជាមុននូវអ្វីដែលពួកយើងគួរធ្វើនោះទេ។ នៅពេលគាត់លើកឡើងក្នុងការប្រជុំប្រចាំខែគាត់ថាគាត់បានប្រាប់យើង រួចហើយតែយើង មិនធ្វើ។ ហើយពេលខ្លះប្រាប់ឱ្យយើងធ្វើក្នុងពេលវេលាប្រថុចញ៉ុចនៅពេលដែលយើងធ្វើមិនទាន់ក៏ចាប់ផ្ដើមស្ដីអោយ។
No. 8 : ការងារមួយដោយបញ្ជាពីរ
បីដងៈ គាត់ Email មកប្រាប់ខ្ញុំឱ្យធ្វើការងារមួយនៅពេលល្ងាចរៀបចេញទៅផ្ទះ។ ពេលស្អែកឡើង គាត់ Email មកម្ដងទៀត ហើយពេលបាយ ហើយគាត់ Email មកម្ដងទៀត។ ធ្វើដូចតែខ្ញុំហ្នឹងកូនក្មេង ដែលត្រូវប្រាប់ពីរបីដង។
No. 9: មិនអោយតំលៃចំណេះវិជ្ជារបស់បុគ្គលិក
ខ្ញុំជាអ្នកវាយតំលៃគំរោង។ ការងាររបស ់ខ្ញុំគឺត្រូវធ្វើការវាយតំលៃថា តើគំរោងនោះត្រូវផ្អាក ឬ ដំណើរការហើយបើដំណើរការ តើនឹងត្រូវមានលទ្ធផលបែបណា។ តែពេលដែលខ្ញុំបព្ចោញលទ្ធផលនៃការវាយតំលៃរបស់ខ្ញុំគាត់តែងតែបដិសេដ ហើយបន្ទោសខ្ញុំថាធ្វើការមិនបានល្អហើយថា ការវាយតំលៃរបស់ខ្ញុំខុសពីការពិត។ តែលទ្ធផលចុងក្រោយគាត់ថាមកពីខ្ញុំមិននិយាយប្រាប់គាត់មុន។
No. 10 : មិនគាំទ្រនូវរាល់គំនិតបុគ្គលិកៈ
មានពេលមួយ យើងត្រូវបង្ខំចិត្ដផ្អាកនូវផែនការអនុវត្ដនគំរោងរបស់យើងជាបណ្ដោះអាសន្ន ហើយប្រធានរបស់ខ្ញុំក៏យល់ព្រម ព្រោះវាប៉ះពាល់ដល់គំរោងផ្សេងទៀត ។ តែអគ្គនាយក មិនព្រមហើយបង្ខំឱ្យយើងបន្ដការងារនោះដោយមិនស្ដាប់ហេតុផលឡើយ។ យើងក៏ធ្វើតាមតែដល់ពេលប៉ពាល់គំរោងផ្សេងៗ ទៀត ខ្ញុំជាអ្នកទទួលកំហុសទៅវិញ។