ធ្វើ​យ៉ាងណា​ដើម្បី​ក្លាយ​ជា​IT​Manager​នៃអង្គភាព​ មួយ​ក្នុង​ប្រទេស​កម្ពុជា?​

6/25/2013 0 Comments A+ a-

ប្រធាន​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(IT​Manager)​គឺ​ជា​មុខ​ដំណែង ​ធំ​មួយ​ក្នុង​អង្គភាព​អាជីវកម្ម​ដែល​ទទួល​ខុសត្រូវ​រាល់​បញ្ហា​និង​ភាព​ រីកចម្រើន​របស់​អង្គភាព​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ ប្រសិទ្ធភាព​សុវត្ថិភាព​និង​តម្លាភាព។​ភាគច្រើន​អ្នក​ដែល​ឈាន​ជើង​ទៅ​កាន់​ តំណែង​ជា​IT​Manager​គឺ​ត្រូវ​ឆ្លងកាត់​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ នេះ​ទើប​មាន​សមត្ថភាព​ពេញលេញ​អាច​ចូល​កាន់​តំណែង​ដ៏​សំខាន់​មួយ​នេះ​បាន។​ សម្រាប់​លេខ​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​ខ្ញុំ​បាន​ ធ្វើការ​ជួប​សម្ភាសន៍​ជាមួយ​បណ្ដា​IT​Managers​របស់​ស្ថាប័ន​អង្គភាព​ សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​ក្នុង​ការ​ក្លាយ​ជា​IT​ Manager​ស្វែងយល់​ពី​តួនាទី​ការ​ទទួលខុសត្រូវការ​ប្រតិបត្តិ​ការងារ​ប្រកប​ ដោយ​គុណភាព​និង​ប្រសិទ្ធភាព​ព្រមទាំង​ការ​រៀបចំ​ខ្លួន​សម្រាប់​ដំណែង​មួយ​ នេះ។​ លោក​យ៉ង់​ប៉ាក់​ជា​Head​of​IT​នៃនាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​របស់ ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អេអឹមខេ​(AMK)​បាន​មាន​ប្រសាសន៍​ថា​តួនាទី​របស់ ​IT​Manager​នៅ​ក្នុង​ស្ថាប័ន​ធនាគារ​ឬ​ ​មីក្រូហិរញ្ញវត្ថុ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើឲ្យ​អង្គភាព​ ទាំងមូល​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​បាន​ដោយ​រលូន។​ទំនួល​ខុសត្រូវរបស់​លោក​ គឺ៖​ធ្វើ​ឲ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំង​មូល​ដំណើរការដោយ​គ្មាន​ការ​ រអាក់រអួល,​រិះរក​វិធីប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​កាត់បន្ថយ​លើ​ ថ្លៃចំណាយ​ប្រតិបត្តិ​ការងារ,​ជា​អ្នក​បកប្រែភាសា​បច្ចេកទេស​ទៅ​ជា​ភាសា​ អាជីវកម្ម​សម្រាប់​ថ្នាក់​ដឹកនាំ​អង្គភាព,​រៀបចំ​រចនាសម្ព័ន្ធ​ក្នុង​ក្រុម​ IT​ឲ្យ​រស់នៅ​ក្នុង​ភាព​ទាន់សម័យ​នៃបច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​បាន ​ទាន់​ពេល។​