ម៉ូដែល Galaxy Tab 3 ថ្មីនឹងបង្ហាញខ្លួននៅថ្ងៃទី៧ កក្កដា នៅ U.S
ដោយសារតែក្រុមហ៊ុន Samsung ជាក់ស្តែងនៅរយៈ ពេលចុងក្រោយនេះ មិនសូវឃើញមាន បង្ហាញម៉ូដែល Tablet ថ្មីច្រើននោះ ទើបកាលពីថ្ងៃច័ន្ទ ទី២៤មិថុនាម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងបង្ហាញម៉ូដែលTablet ថ្មីចំនួន ៣ប្រភេទ នៅទីផ្សារសហរដ្ឋអាមេរិក នៅថ្ងៃទី ៧ខែកក្កដា ខាងមុខនេះ។
ត្រកូល Galaxy Tab 3 tablet របស់ក្រុមហ៊ុន Samsung នឹងបំពាក់អេក្រង់ពី ៧អ៊ីញ ៨អ៊ីញ និង១០,១អ៊ីញ ហើយនឹង ចាប់ផ្តើមមានវត្តមានសម្រាប់ ធ្វើការបញ្ជាទិញនៅ ថ្ងៃអង្គារ៍នេះហើយ។ ការចេញ Tablet ថ្មីជាច្រើននេះ នឹងមានតម្លៃ ត្រឹម ១៩៩ដុល្លារ សម្រាប់ម៉ូដែល៧អ៊ីញ ២៩៩ដុល្លារសម្រាប់ម៉ូដែល ៨អ៊ីញ និងតម្លៃ ៣៩៩ដុល្លារអាមេរិក សម្រាប់ម៉ូដែល ១០,១អ៊ីញ។