ពាក្យ​ចចាមអារ៉ាម ​«iPhone 5.7-inch» [វីឌីអូ​ ]

6/24/2013 0 Comments A+ a-

កន្លង​មក​ប្រិយ​មិត្ត​ធ្លាប់​បាន​ទទួល​នូវ​​​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​និយាយ​ទាក់​ទង​ទៅ​​​នឹង​​អនាគត​​នៃ​​ទូរស័ព្ទ​ទំនើប iPhone របស់​ក្រុមហ៊ុន Apple​ ។ ដោយ​ឡែក​ពេល​នេះ​យើង​ទើប​តែ​ទទួល​បាន​នូវ​វីឌីអូ​​ថ្មី​មួយ​ដែល​ត្រូវ​ពាក្យ​ចចាមអារ៉ាម​និយាយ​​ថា ជា​​គំរូ​​​ iPhone មាន​អេក្រង់ 5.7-inch ​​ឬ​​ហៅ​ថា​ទូរស័ព្ទ​ប្រភេទ Phablet របស់​ក្រុមហ៊ុន​ ។

​កាល​ពី​ពេល​​​ជាង​១ខែ​មុន​​យើង​​​បាន​ទទួល​នូវ​​ព័ត៌មាន​ពី​មក​ប្រភព​ Reuters បាន​ចេញ​ផ្សាយ​ថា​ “Apple ពិចារណា​លើ​គម្រោង​ផលិត​ iPhones 4.7 & 5.7-inch និង​ iPhone​ តម្លៃ $99″ ​។ ​ដូច្នេះ​ដើម្បី​ធ្វើ​ការ​ពង្រីក​នូវ​ទីផ្សារ​ប្រកួត​ជា​មួយ​នឹង​​ក្រុមហ៊ុន Samsung ដែល​កំពុង​ទទួល​បាន​​ប្រជា​ប្រិយ​ភាព​​ស្ទើរ​គ្រប់​តំបន់​ តើ​ក្រុមហ៊ុន Apple អាច​នឹង​ផលិត​ចេញ​នូវ​​ iPhone អេក្រង់ 5.7-inch ដែល​ជា​ប្រភេទ​ Phablet ​ដូច​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ឬ​ទេ ?​ បើ​បច្ចុប្បន្ន​​​មាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​កំពុង​បញ្ចេញ​នូវ Phablet របស់​ខ្លួន​ជា​បណ្ដើរៗ​ ដូច​ជា​ក្រុមហ៊ុន LG ជា​ដើម ។
ចំពោះ​វីឌីអូ​​ដែល​ជា​គំរូ​របស់​ទូរស័ព្ទ iPhone អេក្រង់​ 5.7-inch ត្រូវ​បាន​គេ​​រចនា​ឡើង​យ៉ាង​ពិសេស​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 7 ​ដែល​​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ ។ ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ពី​រូប​រាង​​នៃ​គំរូ​ទូរស័ព្ទ iPhone 5.7 សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​ទាំង​អស់​គ្នា !
វីឌីអូ​គំរូ iPhone 5.7-inch :