ប្រៀបធៀបលក្ខណសម្បត្តិបច្ចេកទេស Galaxy Mega 6.3 នឹង Ascend Mate
Galaxy Mega 6.3 និង Ascend Mate ដែលមានអេក្រង់ទំហំធំៗត្រូវបានគេចាត់ចូលក្នុងប្រភេទ Phablet ប៉ុន្តែអ្វីដែលទូរស័ព្ទទាំងពីពិសេសនិងគួរឲ្យកត់សំគាល់ជាង Phablets ផ្សេងៗនោះគឹ Galaxy Mega 6.3 និង Ascend Mate មានអេ្រង់រហូតដល់ទៅ 6+ ខុសពី Phablets ភាគច្រើនដែលមានអេក្រង់ត្រឹមតែ 5-inch ។
Galaxy Mega 6.3 និង Ascend Mate គឺជាគូប្រកួតប្រជែងដ៏ស្វិតស្វាញនឹងគ្នា ដូច្នេះដើម្បីឲ្យជ្រាបថាតើទូរស័ព្ទទាំងពីរមានលក្ខណសម្បត្តិបច្ចេកទេសខុសគ្នាយ៉ាងណាខ្លះនោះសូមប្រិយមិត្តពិនិត្យលើលក្ខណសម្បត្តិបច្ចេកទេសខាងក្រោម៖
លក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy Mega 6.3 ៖
- អេក្រង់ 6.3-inch
- វិមាត្រ 167.6 x 88 x 8.0 mm
- បច្ចេកវិទ្យាអេក្រង់ LCD
- កម្រិតភាពច្បាស់ 720p (HD ឬ qHD)
- កាមេរ៉ាក្រោយ 8MP មុខ 1.9MP
- បំពាក់ដោយ Exynos 5250 chipset ដែលមាន CPU dual-core Cortex-A15 1.7GHz
- RAM 1.5GB
- មានអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 8GB ឬ 16GB និងអាចបន្ថែម microSD card រហូតដល់ 64GB
- មាន៖ LTE, Wi-Fi a/b/g/n/ac, NFC, Bluetooth v4.0
- ថាមពលថ្ម 3,200mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
លក្ខណសម្បត្តិបច្ចេកទេសរបស់ Ascend Mate៖
- អេក្រង់ 6.1-inch
- កម្រិតភាពច្បាស់ 1280x720pixels
- កាមេរ៉ាក្រោយ 8MP អាចថតជា HDR និងកាមេរ៉ាមុខ1.3MP
- CPU Hi-Silicon 1.5GHz
- RAM 2GB
- កម្រាស់ 6.5mm
- មាន៖ Wi-Fi 802.11 a/b/g/n, Bluetooth 4.0
- អង្គផ្ទុកទិន្នន័យ 8GB (មានរន្ធសម្រាប់បន្ថែម microSD card)
- ថាមពលថ្ម 4,050mAh
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
បន្ទាប់ពីពិនិត្យលើលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទាំងពីរយើងសង្កេតឃើញថាវាមានលក្ខណសម្បត្តិបច្ចេកទេសល្អដោយឡែកៗ មានន័យថា Galaxy Mega 6.3 ចំណុចមួយចំនួនល្អជាង Ascend Mate រីឯ Ascend Mate វិញក៏មានលក្ខណពិពេសជាង Galaxy Mega 6.3 ផងដែរ ។ ចំពោះមតិថាតើទូរស័ព្ទមួយណាល្អប្រសើរជាងហើយមួយណាដែលប្រិយមិត្តគួរជ្រើសរើសនោះសូមពិនិត្យនិងវិនិច្ឆ័យបន្ថែមទៀត ៕