​ប៊ីយ៉ុនសេ​ ឆេះដុំ​នឹង​ពាក្យ​ចចាម​អារ៉ាមថា នាង​​​មាន​ផ្ទៃ​ពោះ​កូន​ទី​2

6/24/2013 0 Comments A+ a-




តា​រាចម្រៀង​និយម​សក់​​ទង់​ដែង ប៊ីយ៉ុនសេ​ ខឹង​​​​​យ៉ាង​ខ្លាំង​​​ចំពោះ​ពាក្យ​​ចចាម​អារ៉ាម​​​ថា នាង​​មាន​ផ្ទៃ​ពោះ​កូន​ទី​​២​​ បន្ទាប់​ពី​នាង​​បាន​លុប​ចោល​ការប្រគំ​តន្ត្រី​​ Mrs​ Carter World Tours ​​​​នៅ​ប្រទេសបែល​​ហ្ស៊ិក ។ពាក្យ​ចចាម​អារ៉ាម​​​ដែលប​ណ្ដាញ​ព័ត៌​មាន​​​មួយ​ចំនួន​បានចុះ​​ផ្សាយ​​នោះ​​លើក​ឡើង​ថា​​ ​នាង​ប៊ីយ៉ុន​សេ ​កំពុងមានផ្ទៃពោះ​កូនទី​​២​ រយៈ​​២​សប្ដាហ៍​មកហើយ​​ ដែល​ធ្វើ​​ឱ្យ​នា​ង​មានជំងឺ​ចាញ់​កូន​​ ហើយមនុស្សមួយចំនួន​​ទៀត​បាន​និយាយថា​ ពួក​គេ​បានឃើញ​​ពោះ​របស់នាង​​អណ្ដែត​​ឡើង​បន្តិច​ ខណៈ​ពេល​នាងកំពុង​សម្ដែង​​ក្នុ​ង​ទី​ក្រុង​ឡុង​​​កាល​ពីសប្ដាហ៍មុន ។​
យោង​តាម​សេចក្ដី​ថ្លែងការ​ណ៍ចេញ​ផ្សាយ​​នៅ​ថ្ងៃ​​ទី​​១៥​​ ឧសភា តា​រាចម្រៀង​​​វ័យ​​៣១ឆ្នាំ ​​​រូប​នេះ​បាន​ពន្យល់​ថា ការលុ​បចោល​​​​​កម្ម​វិធី​ប្រគំ​តន្រី្ត​​នោះ​គឺ​ធ្វើ​​ទៅ​តាម​ដំបូ​​ន្មាន​​​របស់​គ្រូ​ពេទ្យ​ដែល​បាន​លើក​ឡើង​ថា នាង​មានជំងឺ​បាត់បង់​ជាតិទឹក​​ និង​អស់​កម្លាំង ​​​ដូច្នេះ​នាងមិន​អាច​ឡើង​សម្ដែង​​បាន​ទេ ។  នាង​​​បញ្ជាក់​​ទៀត​ថា «រាល់​​ការ​សម្ដែង​របស់ខ្ញុំ​គឺ​ធ្វើ​ឡើងដោយ​​ឆ្លងកាត់​​ការ​​ពិគ្រោះ​យោបល់​​ពី​គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​ »។​
​អ្នក​តំណាង​តា​រា​សម្ដែង​រូប​នេះ​​​និយាយ​ថា ការ​​កំណត់​ពេល​វេលា​​​សម្ដែង​​របស់​ប៊ីយ៉ុនសេ​​ នឹង​ត្រូវ​រៀប​ចំ​​​ឡើង​វិញ​​ តែ​​​អាស្រ័យ​ទៅ​​លើ​បញ្ហា ​​ស​​ុខ​​ភាព​របស់​នាង​​ដែរ​​ ។​នាងប៊ីយ៉ុនសេ​​​បាន​រៀប​ការ​ជាមួ​​យ​តា​រា​ចម្រៀង​​រ៉េប ចាយ ហ្សិត កាល​ពី​ឆ្នាំ​២០០៨​ ហើ​យ​បង្កើត​​បាន​ចំណង​ដៃកូនស្រី​​មួយ​ឈ្មោះ​Blue Ivy កាល​ពី​ឆ្នាំ​​២០១២ ៕

Resource by : kohsontepheapdaily.com.kh