ពាក្យចចាមអារ៉ាម «iPhone 5S នឹង​ត្រូវ​បំពាក់ដោយ​ LTE-Advanced»

7/02/2013 0 Comments A+ a-

ធ្លាប់​មាន​ប្រភពចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ Apple នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទទំនើប​ iPhone 5S និង​ប្រកាស​​ឲ្យ​អតិថិជន​​ទាញ​យក​ប្រព័ន្ធប្រតិបត្តិការ​ iOS 7 នៅ​ក្នុង​ខែកញ្ញា​ ហើយ​​ឥឡូវនេះ​​មាន​សេចក្ដីរាយការណ៍​មួយ​ទៀត​ថា​នឹង​ប្រកាស​ចេញ​ iPhone 5S ដែល​បំពាក់​ដោយ​ LTE-A ​មួយ​ម៉ូដែល​​ទៀត​ផង​ដែរ ។
ក្រុមហ៊ុន​នឹង​បញ្ចេញ​ម៉ូដែល​ពិសេស​នេះ​នៅ​ក្នុង​ប្រទេសកូរ៉េខាងត្បូង​​ (សម្រាប់​ប្រើ​ជា​មួយ​នឹង​ប្រព័ន្ធសេវា​ថ្មី​ (4G LTE-Advanced) របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា​ SK Telecom ) ថ្មីៗ​នេះ​ក្រុមហ៊ុន​ Samsung ទើបតែ​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទទំនើប Galaxy S4 LTE-A ដូច្នេះ​វា​ប្រហែល​ជា​អាច​ទៅ​រួច​ដែល​ថា​ក្រុមហ៊ុន Apple នឹង​បញ្ចេញ​ iPhone 5S LTE-A  ដើម្បី​​ប្រកួត​នឹង​ Samsung នោះ ។ ​បើ​ផ្អែក​តាម​ប្រភព​ចចាមអារ៉ាម​ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ iPhone 5S នឹង​មាន​រូបរាង​មិន​ខុស​ពី​ iPhone 5 ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​​បាន​កែប្រែ​ឲ្យ​ប្រសើរ​ជាង​ម៉ូដែល​មុន​នោះ​គឹ CPU, RAM និង កាមេរ៉ា ។
លក្ខណសម្បត្តិបច្ចេកទេស​ទាំង​នេះ​គឹ​​ទទួល​បាន​ពី​ប្រភព​ចចាមអារ៉ាម​នៅ​ឡើយ​ទេ ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​ពិត​យ៉ាងណា​នោះ​ សូមប្រិយមិត្ត​រង់ចាំ​ការ​បញ្ជាក់ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ Apple ៕