សមត្ថកិច្ចចម្រុះ ចុះឆែកឆេរ និងរឹបអូស ម៉ូតូអត់បង់ពន្ធ លក់នៅក្នុង ហាងយីហោ សុផល
រតនគិរី៖ កម្លាំងសមត្ថកិច្ច ចម្រុះខេត្តរតនគិរី ដឹកនាំដោយលោក រស់ សារាំ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣នេះ បានចុះទៅឆែកឆេរ និងរឹបអូស ម៉ូតូអត់បង់ពន្ធ ចំនួន១៥គ្រឿង ដែលដាក់តាំងលក់ នៅក្នុងហាងលក់ម៉ូតូយីហោ សុផល ស្ថិតនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ច បានរកឃើញម៉ូតូអត់បង់ពន្ធស៊េរីទំនើប ចំនួន១៥គ្រឿង ដែលដាក់លក់នៅក្នុងហាង ។ ក្រោយរឹបអូសហើយ ម៉ូតូទាំងនេះ ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកនៅក្នុង សាលាដំបូងខេត្ត ដើម្បីចង់ចាំការដោះស្រាយបន្តទៀត។
បើតាមការលួចបង្ហើប របស់សមត្ថកិច្ច មានហាងមួយចំនួនទៀត នៅក្នុងក្រុងបានលុង ដែលរកស៊ីលក់ម៉ូតូមិនមានការបង់ពន្ធ ៕