iOS 7 ត្រូវ​បាន​គេ Jailbreak ​បាន​ហើយ​ !

7/02/2013 0 Comments A+ a-

iOS 7 បច្ចុប្បន្ន​​​​​ត្រូវ​បាន​ក្រុមហ៊ុន​ Apple បាន​ដាក់​ចេញ​​នូវ​កំណែ Beta ​សម្រាប់​អ្នក​ developers ប៉ុណ្ណោះ ដែល​​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ទើប​តែ​បាន​ចេញ​នូវ​កំណែ Beta ​ជា​លើក​ទី​ពីរ ដែល​​​ហៅ​ថា iOS 7 Beta 2 ​​​។ ដោយ​ឡែក​បើ​យោង​ទៅតាម​​​ព័ត៌មាន​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ Apple គ្រោង​នឹង​ចេញ​នូវ iOS 7 Beta 3 ​​បន្ត​ទៀត​នា​ថ្ងៃ​ទី៨ ខាង​មុខ ។
iOS 7 ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​នឹង​រូប​រាង​ដ៏​ថ្មី​ប្លែក​ភ្នែក​ ​​ហើយ​​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ក្រុមហ៊ុន​នឹង​​ដាក់​ចេញ​ឲ្យ​ទាញ​ប្រើ​ជា​ផ្លូវ​ការ​នា​ខែ​កញ្ញា​ ខាង​មុខ​ជា​មួយ​នឹង​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប iPhone 5S ។ ​​ដោយ​ឡែក​​​បើ​យោង​ទៅ​តាម​ប្រភព Geeky-Gadgets បា​ន​​ដឹង​ថា ពេល​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ Jailbreak រួច​រាល់​ហើយ​​ដោយ developer ដែល​មាន​ឈ្មោះ Ryan Petrich ​។ ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា ​បន្ទាប់​ពី​​បាន Jailbreak ​រួច​ Ryan Petrich បាន​ធ្វើ​ការ​បង្ហោះ​​នូវ​រូប​ iPod Touch ដែល​​កំពុង​ដំណើរការ​ដោយ​ iOS 7 Beta ​និង​ជា​រូប​ដែល​បញ្ជាក់​ថា បាន​ Jailbreak រួច​រាល់​ ។
សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​ពី​​​ការ​ប្រកាស​ចេញ​នូវ​ iOS 7 jailbreak ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ដោយ​​ឡែក​គេ​​មន្ទិល​ថា​ iOS 7 jailbreak ​អាច​​នឹង​​ត្រូវ​​ដាក់​​​ចេញ​ឲ្យ​ទាញ​យក​ភ្លាមៗ​បន្ទាប់​ពី​​ក្រុមហ៊ុន Apple ប្រកាស​ចេញ​ iOS 7 ​របស់​គេ​សម្រាប់​​សាធារណៈ​ជន​ជា​ផ្លូវ​ការ ៕