Showing posts with label sport. Show all posts
Showing posts with label sport. Show all posts

ហង្សក្រហម Liverpool ​ប្រើ​សមាសភាព​អ្នក​ ក្លាហានប្រកាស​ សង្គ្រាម​ជាមួយនឹង Real Madrid

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool ដែលស្ពាយយកជោគជ័យចំនួន ៥ ប្រកួតកន្លងមក ក្នុង​រដូវ​កាល Premeir League នេះ និងត្រូវចូលខ្លួនមក ប្រយុទ្ធដណ្ដើមដំណែង Champions League ជាមួយនិង Real Madrid។
អស់រយៈពេលមួយរយៈកន្លងមក ដែល liverpool ក្លាយជាតួឯក​ដើប្រ​កាសសង្គ្រាម​ជាមួយ​ក្រុម​ដ៏ទៃ​​រហូត​ទទួល​​បានជោគជ័យ ប៉ុន្ដែមកដល់ពេលនេះ ​Liverpool និងប៉ះជាមួយ Real Madrid ក្នុង​ឱ​កាស​​​​មួយ​​ដែល LIverpool គេងស្រមៃអស់រយៈពេល​ ៥ ឆ្នាំមកហើយ។ សម្រាប់​ការបាត់​បង់​ឱកាស​​រយៈ​ពេលពេល ៥ ឆ្នាំមក នេះ Liverpool ពិតជាកើតទុក​មិនសុខចិត្ដ ក៏ខិតខំប្រឹងប្រែង​ពង្រឹង​វិជ្ជា​គុណ​​ឡើង​​វិញ​ក្ដោប​​ក្ដាប់​​ឱ​កាស​​​​ ក្រោយ ទៀត ប៉ុន្ដែនៅពេលនេះ ​ពិតជាដូចការ​គិតទុក​របស់​ក្រុម​មែន គឺខ្លួនមានពេលនេះម្ដងទៀត។ ចំណែក Real Madrid នៅពេលដែល​ខ្លួនកំពុង​ស្ថិតក្នុងការ​ប៉ុន​ប៉ង​វាយ​ប្រហា ក៏មិនបាននៅស្ងៀមដែរ ក្រុម​​ខិត​ខំហ្វឹកហាត់ និង សំ​លៀង​អាវុធរង់ចាំទទួល​ការចូល​មក​ឈ្លាន​ពាននេះដែរ។​ សម្រាប់ការប្រយុទ្ធ​មួយនេះ មិន​ត្រឹម​តែ​ Liverpool នឹង Real Madrid ទេ​ដែល​និង​ប្រឈម​មុខ​ដាក់គ្នា ប៉ុន្ដែ​ក៏​នៅ​មាន Manchester City នឹង Bayurn Munich ក៏ត្រូវ​ប្រកាស​សង្គ្រាម​នឹងគ្នាដែរ។ 






ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

Angel Di Maria មានតម្លៃខ្លួនខ្ពស់ ជាងគេបំផុតនៅអង់គ្លេស

ក្រុងមែនឆេស្ទើ៖ ការផ្លាស់ចេញពីក្លឹបអ្នកមាន Real Madrid មកលេងឲ្យក្លឹបអង់គ្លេស Man Utd បានធ្វើឲ្យកីឡាករខ្សែ បម្រើស្លាប Angel Di Maria ក្លាយទៅជាកីឡាករទី១ដែលមានតម្លៃខ្លួនខ្ពស់ជាងគេរហូតដល់ ៥៩.៧លានផោន ស្មើ នឹង ១០២លានដុល្លារអាម៉េរិក ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ខ្សែបម្រើជនជាតិអាហ្សង់ទីន វ័យ២៧ឆ្នាំ Di Maria បានព្រមព្រៀងចុះ កិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹង Man Utd បន្ទាប់ពីបានធ្វើការ ពិនិត្យសុខភាពរួចរាល់ហើយ នោះកាលពីម្សិលមិញ នេះនៅទឹកដីថ្មី Old Trafford ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីជនជាតិហូឡង់ Louis van Gaal និងដើម្បីបាន ទាន់ពេលវេលាពេលក្រុមបិសាចក្រហម ប្រកួតទល់នឹងក្រុម Burnley ក្នុង Premier League នាថ្ងៃសៅរ៍ ទី៣០ ខែសីហាចុងសប្តាហ៍នេះផងដែរ ។
តារាឆ្នើមដែលបានជួយឲ្យ Real Madrid ឈ្នះពាន Copa del Rey និង Champions League កាលពីរដូវកាលមុន បានឈរនៅកំពូលតារាងក្នុងនាមជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ វ៉ាដាច់កីឡាករខ្សែប្រយុទ្ធ Fernando Torres ដែលក្លឹបតោខៀវ Chelsea ទិញពីក្លឹប Liverpool មានតម្លៃត្រឹមតែ ៥០លានផោន ស្មើនឹង ៨៥.៥លានដុល្លារប៉ុណ្ណោះ កាលពីក្នុងឆ្នាំ២០១១នោះ និងមានតម្លៃថ្លៃជាងអតីតមិត្តរួមក្រុម Mesut Ozil ដែលបានផ្លាស់ចេញពី Real Madrid ទៅលេងឲ្យ Arsenal កាលពីឆ្នាំទៅមានត្រឹមតែ ៤២.៤លានផោន ។
ការចាកចេញពីទឹកដីអេស្ប៉ាញ មកលេងនៅអង់គ្លេសវិញនេះ Di Maria បានប្រាប់ឲ្យដឹងដែរថា “Man Utd ជាក្លឹបតែ មួយគត់ដែលដែលខ្ញុំចង់លេង ក្រៅពីចាកចេញពីទឹកដី Real ។ មួយវិញទៀត គ្រូបង្វឹក Louis van Gaal ជាគ្រូបង្វឹកដ៏ មានឥទ្ធិពលមួយរូប ហើយខ្ញុំក៏មោទនភាពផងដែរ ក្នុងក្លឹបដែលសំបូរទៅដោយ អ្នកគាំទ្រ និងលេចធ្លោជាងគេនេះ” ៕

ល្បី​ថា​លោក​ Van Gaal ​ចង់​ប្រើ​ក្បាច់​ចាស់​នាំ​យក​ Arturo Vidal របស់ Juventus ​មក​ Old Trafford​

មាន​ការ ​លេចឮ​ថា​អ្នក​ចាត់​ការ​ក្រុម​ Manchester United ​លោក​ Louis van Gaal ​ចង់​ប្រើ​ក្បាច់​ចាស់​ ​ជាមួយ​ក្រុម​ Juventus ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​កណ្ដាល​ Arturo Vidal ​មក Old Trafford ​រួច​ហើយ​​ឱ្យ​​ខ្សែ​ប្រយុទ្ធ​ Chicharito ​ទៅ​ Juventus ​វិញ​ដូច​ដែល​បាន​ធ្វើ​ជាមួយ​ Sporting Lisbon ថ្មី​ៗ​នេះ​ដោយ​ឱ្យ Sporting ​ខ្ចី​ Nani ​ជា​ថ្នូរ​នឹង​ការ​ទិញ​ Marcos Rojo។​
ចុច​អាន​៖ Antonio Conte ​ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​
ខ្សែ​បម្រើ​កណ្ដាល​ Arturo Vidal
បិសាច ​ ក្រហម​ធ្លាប់​បាន​ដាក់​សំណើ​ទិញ​ខ្សែ​បម្រើ​កណ្ដាល​នេះ​ម្ដង​ហើយ​កាល​ពី​១​ ខែ​មុន​ប៉ុន្តែ​ខាង​ក្រុម​ការពារ​តំណែង​ជើងឯក​ Series A ​មិន​ព្រម​លក់​ឱ្យ​ដោយ​សារ​អ្នក​ចាត់​ការ​ក្រុម​និយាយ​ថា​មិន​ទាន់​ដល់​ពេល។ ​ពេល​នេះ​ Man Utd ​បាន​ដាក់​សំណើ​ម្ដង​ទៀត​​អម​ជាមួយ​លក្ខខណ្ឌ​ថ្មី​គឺ​ដាក់​​ខ្សែ​ប្រយុទ្ធ​ Chicharito ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ចរចា​យក​ Vidal ​ស្រប​ពេល​សេះ​បង្កង​កំពុង​ចាប់​អារម្មណ៍​និង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​​ បន្ថែម​​ស្រាប់។ ​Juventus ​ក៏​បាន​ទាក់​ទង​ទៅ​ខាង​ Arsenal ​ផង​ដែរ​ក្នុង​ការ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ Lukas Podolski ​ប៉ុន្តែ​ពេល​នេះ​អ្នក​ចាត់​ការ​ក្រុម​លោក​ Massimiliano Allegri ​កំពុង​គិត​ថា​ Chicharito ​គឺ​ជា​ជម្រើស​ល្អ​ជាង​សម្រាប់​លោក។ ​នេះ​ជា​ការ​សង្ឃឹម​ចុង​ក្រោយ​ហើយ​សម្រាប់​លោក​ Van Gaal ​ក្នុង​ការ​យក​​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​ស៊ីលី​មក​ជំនួស​កីឡាករ​ដែល​មាន​ របួស​ដូចជា​ Michael Carrick ​និង​ Ander Herrera ​ខណៈ​ដែល​ពេល​វេលា​​នៃ​ទីផ្សារ​​ទិញ​ដូរ​កីឡាករ​សល់​តែ​៦​ថ្ងៃ​ទៀត​ ប៉ុណ្ណោះ។
ចុច​អាន​៖ Alvaro Morata ​រង​របួស​ជង្គង់​ពេល​ចូល​ហ្វឹកហាត់​ថ្ងៃ​ទី​១​នៅ Juventus
ក្លិប ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អ៊ីតាលី​​មាន​ខ្សែ​បម្រើកណ្ដាល​​ខ្លាំង​ៗ​ជា​ ច្រើន​ដូច​ជា​ Andrea Pirlo, Pual Pogba, Claudio Marchisio​ និង​ Kingsley Coman សុទ្ធ​តែ​អាច​ជំនួស​កន្លែង​ Arturo Vidal ​បាន​ប្រសិន​បើ​មាន​ការដោះដូរ​ជាមួយ​ក្លិប​ Manchester United មែន​នោះ​ ​ដោយ​លក់​ Vidal ​ទៅ​ Old Trafford ​និង​នាំ​យក​ Chicharito ​មក​ដោយ​មិន​អស់​ប្រាក់។
ខ្សែ​ប្រយុទ្ធ Chicharito (អាវ​ក្រហម)
មក ​ទល់​ ពេល​នេះ​ ​អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​ទិញ​កីឡាករ​មក​ពង្រឹង​ក្រុម​បិសាច​ក្រហម​បាន​ ៤​នាក់​ហើយ​គឺ​ខ្សែ​ការពារ​ Luke Shaw, Marcos Rojo ​ខ្សែ​បម្រើ​ Ander Herrera ​និង​ Angel Di Maria ​ដែល​សរុប​ចំណាយ​អស់​១៣២​លាន​ផោន​ហើយ​(២១៩​លាន​ដុល្លារ​អាមេរិក)៕
ប្រែ​សម្រួល​៖ ​សុខ ​មុន្នីរម្យ​
ប្រភព​៖​ express

Man City លត់ Liverpool ៣-១ ឡើងទៅឈរលេខ៣ បណ្តោះអាសន្ន

ក្រុងមែនឆេស្ទើ៖ ក្រុមការពារតំណែងជើងឯកមេឃខៀវ Manchester City បន្តធ្វើបានល្អដដែលតាមរយៈ បំបាក់ក្រុម រងជើងឯកឆ្នាំទៅ Liverpool ៣-១ យប់មិញប្រចាំសប្តាហ៍ទី២ នៃព្រឹត្តិការណ៍បាល់ទាត់ លីកអាជីព Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Etihad ក្រុមរបស់លោក Manuel Pellegrini បានបើកឆាកគ្រាប់នាំមុខ នៅនាទី៤១ ពីការធ្វើបានសម្រេច ដោយកីឡាករ Steven Jovetic មុនពេលគ្រាប់ទី២ បានកើតឡើងដោយកីឡាកររូប នេះដដែលនៅនាទី៥៥ និងមិត្តរួមក្រុមជនជាតិអាហ្សង់ទីន Sergio Aguero បន្ថែមគ្រាប់ទី៣ នៅនាទី៦៩ដែលធ្វើឲ្យ ការប្រកួតទាំងមូលមានគំលាត ដាច់គ្នាជាខ្លាំង មុនត្រូវបាន Liverpool បានដាក់សម្ពាត យ៉ាងធ្ងន់ធ្ងរ នៅនាទីចុងម៉ោង និងធ្វើឲ្យចូលទីខ្លួនឯង១គ្រាប់វិញ ដែរនៅនាទី៨៣ដោយកីឡាករ ខ្សែការពារ Pablo Zabaleta ។
Man City បានរក្សាទម្រង់លេងយ៉ាងល្អ និងឈ្នះ២ប្រកួតជាប់គ្នា មាន៦ពិន្ទុពេញទាំង លេងក្នុងទឹកដី និងក្រៅផ្ទះដោយ បានបំបាក់ក្រុម ចំណូលថ្មីម្ចាស់ផ្ទះ Burnley ២-០ កាលពីសប្តាហ៍ទី១ដោយស្រួល មុនពេលមកឈ្នះក្រុមភ្ញៀវ Liverpool ៣-១ ក្រុមរបស់លោក Brendan Rodgers Brendan Rodgers ទៀតនោះ ៕
 

មិន​ធម្មតា​​មែន វេស្ទើន តែង​តាំង​ អតីត​កីឡាករ​ បាល់ទាត់​​ល្បី​ឈ្មោះ ប៉ែន​ ផាត​ ​​ជា​គ្រូ​បង្វឹក​​

អតីត​តារា​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​ក្នុង​ទសវត្ស​ទី​៦០​ លោក​ប៉ែន​ ផាត​ ត្រូវ ​បាន​ក្លិប​បាល់​ទាត់​វេស្ទើន​យូនីអេហ្វស៊ី​សម្រេច​តែង​តាំង​ជា​គ្រូ​បង្វឹក ​ថ្មី​របស់​ក្រុម​សម្រាប់​រដូវ​កាល​ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ក្លិប។

លោក ប៉ែន ផាត (ស្តាំ) និង លោក គល់ សុផាន់ណា (ឆ្វេង) អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
ក្រោយ ​ការ​ពិភាក្សា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ក្លិប​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ ទី​បំផុត​អតីត​កីឡាករ​បាល់​ទាត់​ដែល​មាន​រហ័ស​នាម​ថា​ចៅ​ពស់​កេង​កង​បាន​ សម្រេច​ចិត្ត​មក​ដឹកនាំ​ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ​សម្រាប់​រដូវ​កាល​លីក ​២០១៥។ លោក​ប៉ែន​ ផាត​ទើប​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​កាល​ពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ ហើយ​​​នឹង​​វិល​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែ​វិច្ឆិកា​ខាង​ មុខ​។ ចំណែក​​​លោក​ ឡុង​ រិទ្ធធា​ នឹង​កាន់​តួនាទី​ជា​ជំនួយ​ការ​គ្រូ​បង្វឹក។
អ្វី​ដែល​កាន់​តែ​ពិសេស​ នោះ​គឺ​វត្តមាន​របស់​លោក​ប៉ែន​ ផាត​នៅ​ពេល​នេះ​ ចាំ​ពេល​ដែល​ក្រុម​វេស្ទើន​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សាកល​ វិទ្យាល័យ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។
បច្ចុប្បន្ន ​នេះ​លោក​ឡុង​ រិទ្ធធា​ កំពុង​ដឹកនាំ​ក្រុម​ធ្វើ​ការ​ហ្វឹក​ហាត់​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ហើយ​នឹង​ប្រកួត​មិត្តភាព​ជា​ក្រុម​កីឡាករ​អាហ្រ្វឹក​នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​៩​ខាង​កញ្ញា​ខាង​មុខ៕
អត្ថបទ៖ អៀង សូទ្រី​

ស៊យ​មែន​​ Nani! ​ចូល​លេង​ថ្ងៃ​​ដំបូង​​ឱ្យ Sporting ​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​មិន​ចូល​ហើយ ​បាន​កាត​លឿង​ទៀត

ការ​ប្រកួត​ ដំបូង​របស់​ Nani ​នៅ​ក្លិប​ Sporting Lisbon ​ដូចជា​មិន​​កាក់កប​សោះ​ព្រោះ​ទទួល​កាត​លឿង​មួយ​និង​ស៊ុត​បាល់​ពិន័យ​១១​ ម៉ែត្រ​មិន​ចូល​​ទៀត​ ហើយ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​ទី​៧៧។
Nani ​ដែល​ក្លិប​ Sporting ​បាន​ខ្ចី​ជើង​ពី​ Manchester United កាល​ពី​សប្ដាហ៍​មុន​នោះ​បាន​ចូល​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​​ក្នុង​​ ការ​ប្រកួត​​លីក​កំពូល​ព័រទុយហ្គាល់​​ទល់​នឹង​ក្រុម Arouca ​ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ដោយ​សារ​ទទួល​កាត​ លឿង​មួយ​ និង​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី​៦៣​ហើយ​ក៏​ត្រូវ​ប្ដូរ​ ចេញ​ទៀត​នៅ​នាទី​ទី​៧៧។ ការ​ស៊ុត​មិន​ចូល​១​គ្រាប់​របស់​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ស្ទើរ​តែ​ ឱ្យ​ម្ចាស់​ផ្ទះ​មិន​អាច​ឈ្នះ​ទៅ​ហើយ ​ប៉ុន្តែ​ជា​សំណាង​ល្អ​ខ្សែ​ប្រយុទ្ធ​ Carlos Mane ​រក​បាន​គ្រាប់​ជ័យ​ជម្នះ​​នៅ​នាទី​ទី​៩០​+២​ដែល​ធ្វើ​ឱ្យ​ Sporting ​រក​បាន​៣​ពិន្ទុ​ដោយ​ឈ្នះ​ក្រុម​ Arouca ​ក្នុង​លទ្ធផល​១-០។
ការ ​ផ្លាស់​មក​លេង​នៅ​ក្លិប​ដើម​វិញ​នេះ​គឺ​ដោយ​សារ​តែ​កីឡាករ​ខ្សែ​បម្រើ​ ស្លាប​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​២៧​​រូប​នេះ​បង្ហាញ​ទម្រង់​លេង​មិន​ ត្រូវ​ចិត្ត​របស់​គ្រូ​បង្វឹក​ថ្មី​ របស់​ Man Utd ​លោក​ Louis van Gaal ​​និង​ដើម្បី​​ជា​ថ្នូរ​សម្រាប់​ផ្ទេរ​​ខ្សែ​ការពារ​ Marcos Rojo ​ទៅ Old Trafford៕
​ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ​
ប្រភព​៖​ sport