Man City លត់ Liverpool ៣-១ ឡើងទៅឈរលេខ៣ បណ្តោះអាសន្ន

8/26/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើ៖ ក្រុមការពារតំណែងជើងឯកមេឃខៀវ Manchester City បន្តធ្វើបានល្អដដែលតាមរយៈ បំបាក់ក្រុម រងជើងឯកឆ្នាំទៅ Liverpool ៣-១ យប់មិញប្រចាំសប្តាហ៍ទី២ នៃព្រឹត្តិការណ៍បាល់ទាត់ លីកអាជីព Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Etihad ក្រុមរបស់លោក Manuel Pellegrini បានបើកឆាកគ្រាប់នាំមុខ នៅនាទី៤១ ពីការធ្វើបានសម្រេច ដោយកីឡាករ Steven Jovetic មុនពេលគ្រាប់ទី២ បានកើតឡើងដោយកីឡាកររូប នេះដដែលនៅនាទី៥៥ និងមិត្តរួមក្រុមជនជាតិអាហ្សង់ទីន Sergio Aguero បន្ថែមគ្រាប់ទី៣ នៅនាទី៦៩ដែលធ្វើឲ្យ ការប្រកួតទាំងមូលមានគំលាត ដាច់គ្នាជាខ្លាំង មុនត្រូវបាន Liverpool បានដាក់សម្ពាត យ៉ាងធ្ងន់ធ្ងរ នៅនាទីចុងម៉ោង និងធ្វើឲ្យចូលទីខ្លួនឯង១គ្រាប់វិញ ដែរនៅនាទី៨៣ដោយកីឡាករ ខ្សែការពារ Pablo Zabaleta ។
Man City បានរក្សាទម្រង់លេងយ៉ាងល្អ និងឈ្នះ២ប្រកួតជាប់គ្នា មាន៦ពិន្ទុពេញទាំង លេងក្នុងទឹកដី និងក្រៅផ្ទះដោយ បានបំបាក់ក្រុម ចំណូលថ្មីម្ចាស់ផ្ទះ Burnley ២-០ កាលពីសប្តាហ៍ទី១ដោយស្រួល មុនពេលមកឈ្នះក្រុមភ្ញៀវ Liverpool ៣-១ ក្រុមរបស់លោក Brendan Rodgers Brendan Rodgers ទៀតនោះ ៕