Angel Di Maria មានតម្លៃខ្លួនខ្ពស់ ជាងគេបំផុតនៅអង់គ្លេស
ក្រុងមែនឆេស្ទើ៖ ការផ្លាស់ចេញពីក្លឹបអ្នកមាន Real
Madrid មកលេងឲ្យក្លឹបអង់គ្លេស Man Utd បានធ្វើឲ្យកីឡាករខ្សែ បម្រើស្លាប
Angel Di Maria ក្លាយទៅជាកីឡាករទី១ដែលមានតម្លៃខ្លួនខ្ពស់ជាងគេរហូតដល់
៥៩.៧លានផោន ស្មើ នឹង ១០២លានដុល្លារអាម៉េរិក ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ខ្សែបម្រើជនជាតិអាហ្សង់ទីន វ័យ២៧ឆ្នាំ Di Maria បានព្រមព្រៀងចុះ កិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹង Man Utd បន្ទាប់ពីបានធ្វើការ ពិនិត្យសុខភាពរួចរាល់ហើយ នោះកាលពីម្សិលមិញ នេះនៅទឹកដីថ្មី Old Trafford ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីជនជាតិហូឡង់ Louis van Gaal និងដើម្បីបាន ទាន់ពេលវេលាពេលក្រុមបិសាចក្រហម ប្រកួតទល់នឹងក្រុម Burnley ក្នុង Premier League នាថ្ងៃសៅរ៍ ទី៣០ ខែសីហាចុងសប្តាហ៍នេះផងដែរ ។
តារាឆ្នើមដែលបានជួយឲ្យ Real Madrid ឈ្នះពាន Copa del Rey និង Champions League កាលពីរដូវកាលមុន បានឈរនៅកំពូលតារាងក្នុងនាមជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ វ៉ាដាច់កីឡាករខ្សែប្រយុទ្ធ Fernando Torres ដែលក្លឹបតោខៀវ Chelsea ទិញពីក្លឹប Liverpool មានតម្លៃត្រឹមតែ ៥០លានផោន ស្មើនឹង ៨៥.៥លានដុល្លារប៉ុណ្ណោះ កាលពីក្នុងឆ្នាំ២០១១នោះ និងមានតម្លៃថ្លៃជាងអតីតមិត្តរួមក្រុម Mesut Ozil ដែលបានផ្លាស់ចេញពី Real Madrid ទៅលេងឲ្យ Arsenal កាលពីឆ្នាំទៅមានត្រឹមតែ ៤២.៤លានផោន ។
ការចាកចេញពីទឹកដីអេស្ប៉ាញ មកលេងនៅអង់គ្លេសវិញនេះ Di Maria បានប្រាប់ឲ្យដឹងដែរថា “Man Utd ជាក្លឹបតែ មួយគត់ដែលដែលខ្ញុំចង់លេង ក្រៅពីចាកចេញពីទឹកដី Real ។ មួយវិញទៀត គ្រូបង្វឹក Louis van Gaal ជាគ្រូបង្វឹកដ៏ មានឥទ្ធិពលមួយរូប ហើយខ្ញុំក៏មោទនភាពផងដែរ ក្នុងក្លឹបដែលសំបូរទៅដោយ អ្នកគាំទ្រ និងលេចធ្លោជាងគេនេះ” ៕