ស្មាន​ថា​ជា​ករណី​ គ្រោះ​ថ្នាក់​ចរាចរណ៍​ ឃើញ​ដួល​ម៉ូ​តូ​ចូល​ភក់ ​ធ្លាយ​រឿង​ចោរ​កាច់​ក​ម៉ូ​តូ​

8/27/2014 0 Comments A+ a-

img_2353ភ្នំពេញ ​ ​៖ ជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ម៉ូ​តូ​របស់​ស្ត្រី​កសិករ​ ម្នាក់​ពី​ខេត្ត​ ​តាកែ​វ​ ​ជិះ​មក​ដល់​រាជ​ធានី​ភ្នំពេញ​ ​ហើយ​ស្ត្រី​ម្ចាស់​ម៉ូ​តូ​រង​គ្រោះ​នោះ​គាត់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ប្តី​ របស់​គាត់​នៅ​ផ្សារ​អូរ​ឫស្សី​ ​ក៏​ជិះ​ម៉ូ​តូ​ចេញ​ស្វែង​រក​តាម​ភិន​ភាគ​ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​កំពុង​ជិះ ​ពី​ត្បូង​ទៅ​ជើង​ ​តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​២១៧ កំពុង​តែ​ស្ថា​ប​នា​ ​លុះ​មក​ដល់​ចំណុច​មុខ​សាលា​ខណ្ឌ​ដង្កោ​ ​ប្តី​របស់​ស្ត្រី​ម្ចាស់​ម៉ូ​តូ​ក៏​ទាញ​ម៉ូ​តូ​ផ្តួ​ល​ចូល​កប់​ភក់​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដោយ​គេ​ស្មាន​ថា​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ប៉ុន្តែ​ជា​ករណី​ ​ចោរ​កាច់​ក​ម៉ូ​តូ​ទៅ​វិញ​ ​។ ភ្លា​មៗ​នោះ​ជន​សង្ស័យ​ក៏​បាន​ព្យាយាម​រត់​ ​តែ​ក្រុម​ស​ណ្តា​ប់​ធ្នាប់​ខណ្ឌ​ដង្កោ​ដេញ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថ​ កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​យក​មក​សួរ​នាំ​ ​។
ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៣០នាទី​ ព្រឹក​ ​ថ្ងៃ​ទី​២៧ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលា​ខណ្ឌ​ដង្កោ​ ​ភូមិ​ថ្មី​ ​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​ ​។
ជន​សង្ស័យ​មាន​ឈ្មោះ​ ​អូន​ ​សុខ​ ​ភេទ​ប្រុស​ ​អាយុ​២៩ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ​ ​ឃុំ​អង្គ​តា​សោម​ ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែ​វ​ ​។ ចំណែក​ស្ត្រី​ម្ចាស់​ម៉ូ​តូ​មាន​ឈ្មោះ​ ​ផា​ ​សុខ​សន្តិ​ភាព​ ​អាយុ​២៨ឆ្នាំ​ ​និង​បុរស​ជា​ប្តី​មាន​ឈ្មោះ​ ​ស៊ូ​ ​ផា​ន​ ​អាយុ​៣៦ឆ្នាំ​ ​មុខ​របរ​ជាង​ធ្វើ​សោ​រ​ ​មាន​ទី​លំនៅ​ភូមិ​ចោម​ពល​ ​ឃុំ​ឧត្ត​ម​សុរិយា​ ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែ​វ​ ​។ ម៉ូ​តូ​ដែល​ជន​សង្ស័យ​លួច​កាច់​ក​ម៉ា​ក​ហុង​ដា​ឌ្រី​ម​ស៊េ​រី​ឆ្នាំ​ ​២០១១ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​1AX-1208 ។
ប្តី​ស្ត្រី​ម្ចាស់​ម៉ូ​តូ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ប្រពន្ធ​របស់​គាត់​បាន​ជិះ​ម៉ូ​តូ​នេះ​ទៅ​ច្រូត​ស្មៅ​វាល​ស្រែ​ស្ថិត​នៅ​ ក្នុង​ភូមិ​ ​ហើយ​បាន​ចត​ម៉ូ​តូ​នៅ​លើ​ផ្លូវ​ ​ស្រាប់​ក្រឡេក​មក​មើល​ម៉ូ​តូ​ក៏​ឃើញ​ជន​សង្ស័យ​នេះ​លួច​កាច់​ក​ជិះ​ចេញ​ទៅ​ ​ពេល​នោះ​ប្រពន្ធ​ក៏​ប្រាប់​ឪពុក​ម្តា​យ​ ​ហើយ​ក៏​បាន​ទូរស័ព្ទ​មក​រូប​លោក​នៅ​ធ្វើ​សោ​នៅ​ផ្សារ​អូរ​ឫស្សី​ ​។ ភ្លា​មៗ​នោះ​លោក​ក៏​ជិះ​ឡើង​ទៅ​ផ្លូវ​ជាតិ​លេខ​២ ព្រោះ​បង​ប្អូន​និង​ឪពុក​ម្តា​យ​គាត់​ជិះ​ដេញ​រក​តាម​ផ្លូវ​ជាតិ​លេខ​ ​ហើយ​ប្រពន្ធ​គាត់​ក៏​បាន​ប្រាប់​ថា​ ​ម៉ូ​តូ​ដែល​ជន​សង្ស័យ​លួច​ទៅ​នោះ​ក៏​ជិត​អស់​ប្រេង​សាំង​ដែរ​ ​ហេតុ​ដូច្នេះ​ជិះ​មិន​បាន​ឆ្ងាយ​ទេ​ ​។ ស៊ូ​ ​ផា​ន​ ​បន្ត​ថា​ ​ពេល​ដែល​លោក​ជិះ​កាត់​មក​តាម​ផ្លូវ​ជាតិ​លេខ​២ ក៏​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ ​ដូច​ភិន​ភាគ​ ​ដែល​ប្រពន្ធ​គាត់​ប្រាប់​ ​ពេល​នោះ​គាត់​ក៏​ជិះ​តាម​ជន​សង្ស័យ​ ​ក៏​ជិះ​ត្រង់​រហូត​តាម​ផ្លូវ​បេតុង​២១៧ រហូត​លុះ​មក​ដល់​មុខ​សាលា​ខណ្ឌ​ដង្កោ​ ​រួច​ក៏​ទាញ​ម៉ូ​តូ​នោះ​ផ្តួ​ល​ទៅ​ក្នុង​ភក់​ ​ហើយ​ក្រុម​សន្តិ​សុខ​ខណ្ឌ​បាន​រត់​មក​មើល​ស្មាន​ថា​ជា​ករណី​គ្រោះ​ថ្នាក់​ ចរាចរណ៍​ ​តែ​គាត់​បាន​ប្រាប់​ថា​ ​គឺ​ជា​ចោរ​លួច​កាច់​ក​ម៉ូ​តូ​របស់​គាត់​ពី​ខេត្ត​តាកែ​វ​ ​។ ភ្លា​មៗ​នោះ​ ​ជន​សង្ស័យ​ក៏​ព្យាយាម​រត់​ ​តែ​ក្រុម​សន្តិ​សុខ​ខណ្ឌ​ដង្កោ​ដេញ​ចាប់​បាន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​តែ​ ម្ត​ង​ ​។
នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​ជន​សង្ស័យ​បាន​សារភាព​ថា​ ​រូប​គេ​បាន​ដើរ​មក​ក៏​ប្រទះ​ឃើញ​ម៉ូ​តូ​នោះ​ទុក​ចោល​នៅ​លើ​ផ្លូវ​ ​ក៏​លួច​កាច់​ក​ជិះ​មក​ភ្នំពេញ​តែ​ម្តង​ទៅ​ ​។ ជន​សង្ស័យ​ថា​ ​រូប​គេ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​ ​ហើយ​នេះ​ទើប​តែ​ជា​លើក​ទី​១ប៉ុណ្ណោះ​ ​។ សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​សមត្ថ​កិច្ច​កំពុង​សួរ​នាំ​ដើម្បី​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ​៕

_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត