iPhone 6 នឹងបង្ហាញខ្លួន នៅថ្ងៃទី០៩ខែកញ្ញា
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញ iPhone 6 នៅក្នុងខែកញ្ញា ខាងមុខ ជាមួយនឹងអេក្រង់ធំ ហើយអាចមានពីរម៉ូដែល។
នៅពេលនេះ សារព័ត៌មាន Bloomberg បានចេញផ្សាយ ដោយបានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Apple ពិតណាស់នឹងបង្ហាញ iPhone 6 នៅក្នុងខែកញ្ញា ហើយនឹងចេញលក់នៅ ក្រោយពេលបង្ហាញខ្លួនបានប៉ុន្មានថ្ងៃ។ Bloomberg បានបញ្ជាក់ថា នៅថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បានកំណត់យកជាថ្ងៃបង្ហាញ iPhone 6 ជាមួយនឹងអេក្រង់ទំហំ ៤,៧អ៊ីង និង ៥,៥អ៊ីង។
ប្រភពដែលច្បាស់ការមួយក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មាន WSJ ផងដែរថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 នៅក្នុងថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០១៤។
Bloomberg បានលួចបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple កំពុងតែរៀបចំផលិត iPad អេក្រង់ទំហំ ១២,៩អ៊ីង ហើយអាចនឹង បង្ហាញខ្លួននៅឆ្នាំក្រោយ៕