ល្បី​ថា​លោក​ Van Gaal ​ចង់​ប្រើ​ក្បាច់​ចាស់​នាំ​យក​ Arturo Vidal របស់ Juventus ​មក​ Old Trafford​

8/26/2014 0 Comments A+ a-

មាន​ការ ​លេចឮ​ថា​អ្នក​ចាត់​ការ​ក្រុម​ Manchester United ​លោក​ Louis van Gaal ​ចង់​ប្រើ​ក្បាច់​ចាស់​ ​ជាមួយ​ក្រុម​ Juventus ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​កណ្ដាល​ Arturo Vidal ​មក Old Trafford ​រួច​ហើយ​​ឱ្យ​​ខ្សែ​ប្រយុទ្ធ​ Chicharito ​ទៅ​ Juventus ​វិញ​ដូច​ដែល​បាន​ធ្វើ​ជាមួយ​ Sporting Lisbon ថ្មី​ៗ​នេះ​ដោយ​ឱ្យ Sporting ​ខ្ចី​ Nani ​ជា​ថ្នូរ​នឹង​ការ​ទិញ​ Marcos Rojo។​
ចុច​អាន​៖ Antonio Conte ​ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​
ខ្សែ​បម្រើ​កណ្ដាល​ Arturo Vidal
បិសាច ​ ក្រហម​ធ្លាប់​បាន​ដាក់​សំណើ​ទិញ​ខ្សែ​បម្រើ​កណ្ដាល​នេះ​ម្ដង​ហើយ​កាល​ពី​១​ ខែ​មុន​ប៉ុន្តែ​ខាង​ក្រុម​ការពារ​តំណែង​ជើងឯក​ Series A ​មិន​ព្រម​លក់​ឱ្យ​ដោយ​សារ​អ្នក​ចាត់​ការ​ក្រុម​និយាយ​ថា​មិន​ទាន់​ដល់​ពេល។ ​ពេល​នេះ​ Man Utd ​បាន​ដាក់​សំណើ​ម្ដង​ទៀត​​អម​ជាមួយ​លក្ខខណ្ឌ​ថ្មី​គឺ​ដាក់​​ខ្សែ​ប្រយុទ្ធ​ Chicharito ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ចរចា​យក​ Vidal ​ស្រប​ពេល​សេះ​បង្កង​កំពុង​ចាប់​អារម្មណ៍​និង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​​ បន្ថែម​​ស្រាប់។ ​Juventus ​ក៏​បាន​ទាក់​ទង​ទៅ​ខាង​ Arsenal ​ផង​ដែរ​ក្នុង​ការ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ Lukas Podolski ​ប៉ុន្តែ​ពេល​នេះ​អ្នក​ចាត់​ការ​ក្រុម​លោក​ Massimiliano Allegri ​កំពុង​គិត​ថា​ Chicharito ​គឺ​ជា​ជម្រើស​ល្អ​ជាង​សម្រាប់​លោក។ ​នេះ​ជា​ការ​សង្ឃឹម​ចុង​ក្រោយ​ហើយ​សម្រាប់​លោក​ Van Gaal ​ក្នុង​ការ​យក​​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​ស៊ីលី​មក​ជំនួស​កីឡាករ​ដែល​មាន​ របួស​ដូចជា​ Michael Carrick ​និង​ Ander Herrera ​ខណៈ​ដែល​ពេល​វេលា​​នៃ​ទីផ្សារ​​ទិញ​ដូរ​កីឡាករ​សល់​តែ​៦​ថ្ងៃ​ទៀត​ ប៉ុណ្ណោះ។
ចុច​អាន​៖ Alvaro Morata ​រង​របួស​ជង្គង់​ពេល​ចូល​ហ្វឹកហាត់​ថ្ងៃ​ទី​១​នៅ Juventus
ក្លិប ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អ៊ីតាលី​​មាន​ខ្សែ​បម្រើកណ្ដាល​​ខ្លាំង​ៗ​ជា​ ច្រើន​ដូច​ជា​ Andrea Pirlo, Pual Pogba, Claudio Marchisio​ និង​ Kingsley Coman សុទ្ធ​តែ​អាច​ជំនួស​កន្លែង​ Arturo Vidal ​បាន​ប្រសិន​បើ​មាន​ការដោះដូរ​ជាមួយ​ក្លិប​ Manchester United មែន​នោះ​ ​ដោយ​លក់​ Vidal ​ទៅ​ Old Trafford ​និង​នាំ​យក​ Chicharito ​មក​ដោយ​មិន​អស់​ប្រាក់។
ខ្សែ​ប្រយុទ្ធ Chicharito (អាវ​ក្រហម)
មក ​ទល់​ ពេល​នេះ​ ​អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​ទិញ​កីឡាករ​មក​ពង្រឹង​ក្រុម​បិសាច​ក្រហម​បាន​ ៤​នាក់​ហើយ​គឺ​ខ្សែ​ការពារ​ Luke Shaw, Marcos Rojo ​ខ្សែ​បម្រើ​ Ander Herrera ​និង​ Angel Di Maria ​ដែល​សរុប​ចំណាយ​អស់​១៣២​លាន​ផោន​ហើយ​(២១៩​លាន​ដុល្លារ​អាមេរិក)៕
ប្រែ​សម្រួល​៖ ​សុខ ​មុន្នីរម្យ​
ប្រភព​៖​ express