ជើង​មាន់​ដែល​យុវវ័យ ​ខ្មែរ​កំពុង​ពេញ​និយម ​ត្រូវ​បាន​ចិន​រឹប​អូស​​​៣ម៉ឺន ​តោន​​ដោយសារ​ប្រើ​ជាតិ​គីមី

8/26/2014 0 Comments A+ a-

ជើង​មាន់​​ដែល​ ផ្ទុក​សារធាតុ​គីមី​ជាង ៣ម៉ឺន​តោន ត្រូវ​បាន​អាជ្ញាធរ​ចិន​រឹបអូស ដោយសារ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ ខ្លាំង។ មនុស្ស ៣៨ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ឆ្មក់​ចូល​រោង​ចក្រ ៩ កន្លែង​នៅ​ក្នុង​ខេត្ត ៤ នា​ប្រទេស​ចិន និង​កំពុង​ស្វែង​រក​ជន​សង្ស័យ​ជា​មេខ្លោង ១១រូប​ទៀត។
​ជើង​មាន់​​ជាប់​ចង្កាក់​រង់​ចាំ​ស្វាគមន៍​អ្នក​ញ៉ាំ
តាម ​គេហទំព័រ​សារព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា ជើង​មាន់​ដែល​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុគីមី​នេះ​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​ដំបូង​នៅ​ក្រុង Yongjia កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ ចាប់​ពី​ពេល​នោះ​មក មន្ត្រី​ប៉ូលិស​បាន​ស្វែង​រក​ភស្តុតាង និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​កំណត់​មុខ​សញ្ញា រហូត​បំបែក​បាន​បណ្ដាញ​ចែកចាយ​ធំ​ៗ​ទូទាំង​ប្រទេស។ រោង​ចក្រ​ទាំង​នោះ បាន​ប្រើប្រាស់​សារធាតុ​គីមី​ម្យ៉ាង​ដើម្បី​រក្សា​ជើងមាន់​ឲ្យ​នៅ​ស ​និង​រំងាប់​មេរោគ​ទុក​បាន​យូរ។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា សារធាតុ Hydrogen peroxide ដែល​គេ​ប្រើ​លើ​ជើង​មាន់​នេះ ភាគ​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ និង​វិស័យ​វេជ្ជសាស្ត្រ ដើម្បី​រំងាប់​មេរោគ។ ផ្ទុយ​មក​វិញ សារធាតុ​នេះ​មិន​អាច​យក​មក​លាយ​ជាមួយ​ម្ហូប​អាហារ​បាន​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព។
នេះ ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៣ កន្លង​ទៅ ប៉ូលិស​បាន​រឹប​អូស​ជើង​មាន់​​ហួស​កាល​បរិច្ឆេទ​ចំនួន ២០ តោន​ម្ដង​រួច​មក​ហើយ នៅ​ឃ្លាំង​ស្តុក​ទុក​សាច់​ក្លាសេ​មួយ​កន្លែង។ អ្វី​ដែល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​ជើង​មាន់​ខ្លះ​បាន​រក្សា​ទុក ៤៦ ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន CNN។ ​​
​ ​​​ខេត្ត​ស៊ីជាំង គឺ​ជា​ទីតាំង​ផលិត​អាហារ​ពី​សាច់​មាន់​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន ដែល​ផលិតផល​ទាំង​នោះ​មាន​ទាំង ​ជើង ស្លាប និង​ក្បាល​។ ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​កំពុង​មាន​ការ​រង្គោះរង្គើ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​ដាក់​សារធាតុ​គីមី​លើ​ចំណី​អាហារ​ដែល​ខូច ​គុណភាព និង​នាំ​ដល់​ការ​រឹប​អូស​ផលិតផល​ពី​មាន់​ដ៏​ច្រើន​សម្បើម​នេះ៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ CNN, china.org.cn