ឆយី ជាប់មន្ទិលសង្ស័យ ស្នេហ៍ពីរក្នុងពេលតែមួយ
ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន
សាច់រឿងពីតារាខ្មែរក្នុងស្រុក បាននឹងកំពុងនាំគ្នាខ្សឹបខ្សៀវ
អំពីសម្ព័ន្ធភាពស្នេហ៍ក្រៅឆាក រវាងតារាសម្តែងចូលចិត្ត ការសិចស៊ី កញ្ញា ឆយី
ជាមួយបុរសមានវ័យជាង៤០ ឆ្នាំម្នាក់ ស្របពេលមានព័ត៌មានលេចឮថា
មានលោកមន្រ្តីធំក្នុងស្រុកក៏កំពុងតាមទាក់ទងសុំស្នេហ៍នាងយ៉ាងប្រកិតផងដែរ ។
ក្រោយពីជោគជ័យ អាជីពសិល្បៈមកនោះ តារាសម្តែងសម្តីមួយៗ កញ្ញា ឆយី ហាក់មានយីអ៊ុនស្នេហ៍ មិនធម្មតាឡើយខណៈពេលថ្មីៗនេះ មានការទម្លាយឱ្យដឹង ពីប្រភពមជ្ឈដ្ឋានខាងក្រៅថា តារាសម្តែងសាច់សខ្ចី ដូចបណ្តូលចេក រូបនេះ កំពុងភ្ជាប់ស្នេហ៍ ជាមួយបុរសជំនួញ សម្បូរទ្រព្យ ក្រៅស្រុកម្នាក់ យ៉ាងត្រជាក់ចិត្ត ។
បើតាមប្រភព ដែលខ្សឹបខ្សៀវគ្នា ក្រៅរង្វង់សិល្បៈ បានឱ្យដឹងថា អ្នកជំនួញម្នាក់នោះ កំពុងភ្ជាប់ទំនាក់ទំនងស្នេហា ជា កញ្ញា ឆយី យ៉ាងជិតស្និទ្ធបំផុត។ លើសពីនេះ ក៏មានការសង្ស័យថា រាល់ការចាយវាយចំណាយទៅលើសំភារៈ មានតម្លៃថ្លៃៗ ទំនងជា ឆយី បានមកពីការជួយឧបត្ថម្ភជ្រោមជ្រែង ពីបុរសជាគូស្នេ ហ៍រស់នៅទឹកដីសហរដ្ឋអាមេរិក ម្នាក់នេះ ។
យ៉ាងណាក្តី រហូតមកទល់ពេលនេះ ពុំទាន់មានប្រភពច្បាស់ការណាមួយ បញ្ជាក់ឱ្យច្បាស់ទេថា គូស្នេ ហ៍គេទាំងពីរ ខាងលើនេះ បានមានទំនាក់ទំនងស្នហាជាមួយគ្នា ប៉ុន្មានឆ្នាំមកហើយនោះទេ។ ព្រោះរឿងនេះទើបតែបែកធ្លាយ ចេញមកខាងក្រៅ ក្នុងពេលថ្មីៗនេះ តែប៉ុណ្ណោះ ។ ម្យ៉ាងទៀតតារាស្រីរូបនេះ តែងព្យាយាមលាក់បាំង បានយ៉ាងល្អ ចំពោះរឿងមានទំនាក់ទំនង ស្នេហាក្រៅឆាក ។
ទាក់ទងនឹងការ លេចឮព័ត៌មាន និយាយខ្សឹបខ្សៀវ ខាងលើនេះ គេហទំព័រ LookingTODAY បានព្យា យាមស្វែងរកការបំភ្លឺ ផ្ទាល់មាត់ពី កញ្ញា ឆយី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្តែលេខ ទូរស័ព្ទមិនអាច ទំនាក់ទំនងបាន ។
តារាសម្តែង និយមការស្លៀកពាក់សិចស៊ី ឆយី ក្រោយពីបានដាក់ខ្លួន ចូលប្រឡូកក្នុង វិថីសិល្បៈអស់មួយសន្ទុះធំមកនេះ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាពលេចធ្លោគួរសម តាមរយៈការបញ្ចេញសមត្ថភាពសម្តែង បូករួមនឹងរូបសម្រស់ ដ៏ស្រស់សោភារបស់នាង ។ ឆយី គឺជាតារាសម្បូរទៅដោយមន្តស្នេហ៍ តែងធ្វើឱ្យក្រុមកន្លង់បុរសៗ ប៉ងប្រាថ្នាក្រេបក្លឹនថ្ពាល់ ដ៏សែនក្រអូប របស់នាង ៕