ហង្សក្រហម Liverpool ប្រើសមាសភាពអ្នក ក្លាហានប្រកាស សង្គ្រាមជាមួយនឹង Real Madrid
ព័ត៌មានកីឡា៖
ហង្សក្រហម Liverpool ដែលស្ពាយយកជោគជ័យចំនួន ៥ ប្រកួតកន្លងមក
ក្នុងរដូវកាល Premeir League នេះ និងត្រូវចូលខ្លួនមក ប្រយុទ្ធដណ្ដើមដំណែង
Champions League ជាមួយនិង Real Madrid។
អស់រយៈពេលមួយរយៈកន្លងមក ដែល liverpool
ក្លាយជាតួឯកដើប្រកាសសង្គ្រាមជាមួយក្រុមដ៏ទៃរហូតទទួលបានជោគជ័យ
ប៉ុន្ដែមកដល់ពេលនេះ Liverpool និងប៉ះជាមួយ Real Madrid
ក្នុងឱកាសមួយដែល LIverpool គេងស្រមៃអស់រយៈពេល ៥ ឆ្នាំមកហើយ។
សម្រាប់ការបាត់បង់ឱកាសរយៈពេលពេល ៥ ឆ្នាំមក នេះ Liverpool
ពិតជាកើតទុកមិនសុខចិត្ដ
ក៏ខិតខំប្រឹងប្រែងពង្រឹងវិជ្ជាគុណឡើងវិញក្ដោបក្ដាប់ឱកាស
ក្រោយ ទៀត ប៉ុន្ដែនៅពេលនេះ ពិតជាដូចការគិតទុករបស់ក្រុមមែន
គឺខ្លួនមានពេលនេះម្ដងទៀត។ ចំណែក Real Madrid
នៅពេលដែលខ្លួនកំពុងស្ថិតក្នុងការប៉ុនប៉ងវាយប្រហា ក៏មិនបាននៅស្ងៀមដែរ
ក្រុមខិតខំហ្វឹកហាត់ និង
សំលៀងអាវុធរង់ចាំទទួលការចូលមកឈ្លានពាននេះដែរ។
សម្រាប់ការប្រយុទ្ធមួយនេះ មិនត្រឹមតែ Liverpool នឹង Real Madrid
ទេដែលនិងប្រឈមមុខដាក់គ្នា ប៉ុន្ដែក៏នៅមាន Manchester City នឹង
Bayurn Munich ក៏ត្រូវប្រកាសសង្គ្រាមនឹងគ្នាដែរ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី