មេរៀនភាពដឹកនាំទាំង ១១ ចំណុចដែលអ្នកគួររៀនសូត្រពីលោក Tim Cook
បន្ទាប់ពីបានក្លាយជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple អស់រយៈពេលជាង៣ ឆ្នាំមកនេះ លោក Tim Cook ត្រូវបានគេមើលឃើញថា ជាបុគ្គលឆ្នើមដែលកំពុងសាងកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយនេះទទួលជោគជ័យកាន់តែច្រើនឡើង។ ក្នុងវ័យ ៥៤ ឆ្នាំ លោកក៏ជាប់ឈ្មោះជា CEO ល្បីល្បាញនៅសតវត្សទី២១ នេះបន្ទាប់ពីលោក Steve Jobs ដែលទទួលបានមរណភាពហើយនោះ។
ដោយសារតែគុណសម្បត្តិមិនធម្មតារបស់លោក Tim Cook មិនចាញ់លោក Steve Jobs នោះទើប TheBNEWS បង្ហាញមិត្តអ្នកអានពីមេរៀនភាពជាអ្នកដឹកនាំទាំង ១១ ចំណុចរបស់ CEO រូបនេះដូចខាងក្រោម៖
១) ទទួលយកហានិភ័យដែលកើតមានឡើង
ភាពជាអ្នកដឹកនាំក្រុមហ៊ុនមួយដែលល្បីល្បាញនៅជុំវិញពិភពលោក មិនមែនជារឿងមួយងាយស្រួលនោះឡើយ ហេតុដូច្នេះមានកិច្ចការជាច្រើនដែលធ្វើឲ្យលោក Tim Cook ត្រូវរ៉ាប់រងនៅក្នុងក្រុមហ៊ុន Apple។ យ៉ាងណាមិញលោក Cook បានបញ្ជាក់ថា ភាពជឿជាក់របស់អ្នកនៅក្នុងការទទួលយក និង ប្រឈមមុខបញ្ហាទាំងនោះគឺជាកូនសោនៃភាពជោគជ័យ។ «បើគ្មានការបរាជ័យ ភាពជោគជ័យក៏គ្មានដែរ»។ នេះការលើកឡើងរបស់លោក Tim Cook។

២) ផ្ដោត និង យកចិត្តទុកដាក់ស្តាប់ទៅកាន់អ្នកណាម្នាក់ដែលកំពុងនិយាយជាមួយអ្នក
លោក Steve Jobs ត្រូវបានគេអះអាងថា ជាបុគ្គលខ្លាំង និង មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន Apple ខណៈដែលលោក Tim Cook វិញជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់បន្តិច និង មានការប្រុងជើងការខ្ពស់។ នេះក៏ដោយសារ លោកបានចំណាយពេលជាច្រើនដើម្បីស្តាប់មនុស្សនៅជុំវិញខ្លួនលោក និង ស្វែងយល់ពីអ្វីដែលជាតម្រូវការ និង ការលើកឡើងរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់លោក។

…១១ ចំណុចដែលលោកអ្នកមិនបានដឹងពីលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple …
លោក Tim Cook និយាយដូច្នេះថា៖« អ្នកមានត្រចៀកពីរ ដូច្នេះអ្នកត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ»។

៣) មានភាពជឿជាក់លើមនុស្សនៅជុំវិញខ្លួន
លោក Tim Cook ត្រូវបានគេអះអាងថា ជាមនុស្សដែលមានតែងផ្តល់ការជឿជាក់ទៅលើទស្សនៈបុគ្គលិក និង អ្នករួមការងាររបស់លោក។ តាមទិដ្ឋភាពជាក់ស្តែងលោកមានក្រុមការងារឆ្វេងស្តាំច្រើនណាស់ ដោយហេតុថា ពួកគេអាចជួយចែករំលែក និង ផ្តល់ទស្សនៈផ្សេងៗសម្រាប់គម្រោងការងាររបស់ក្រុមហ៊ុនទាំងមូល។ នាយកប្រតិបត្តិរូបនេះបានយល់ថា ការងារជាក្រុមនឹងផ្តល់គំនិតដ៏អស្ចារ្យដែលលោកមិនអាចធ្វើបានដោយឯកឯងបានសម្រាប់ភាពជោគជ័យស្របតាមទិសដៅរបស់ក្រុមហ៊ុនដែលមានលោកជាអ្នកដឹកនាំស្រាប់។

៤) ភាពចម្រុះគ្នានៅក្នុងក្រុមហ៊ុន មានសារសំខាន់បំផុត
Apple គឺជាក្រុមហ៊ុនមួយដែលមានការច្នៃប្រឌិតខ្ពស់ និង ទាមទារឲ្យមានគំនិតថ្មីៗយ៉ាងមានតម្លៃចេញពីបុគ្គលិកផ្សេងៗគ្នានៅក្នុងក្រុមហ៊ុនសម្រាប់ដាក់ចេញផលិតផលដ៏អស្ចារ្យនៅពេលអនាគត។ នេះហើយជាអ្វីដែលលោក Cook បានយល់ថា សេចក្តីត្រូវការរបស់អ្នកដែលមានភាពច្នៃប្រឌិតនៅក្នុងក្រុមហ៊ុនគឺជាសក្ដានុពលនៃភាពជោគជ័យរបស់ Apple។

«យើងត្រូវការគំនិតថ្មីៗជាច្រើនពីបុគ្គលិករបស់យើង។ យើងត្រូវការអ្នកស្តង់ដារការងារមួយយ៉ាងសំបូរបែបនៅទីនេះ។ ខ្ញុំចង់ឲ្យពួកគេជឿជាក់លើសមត្ថភាពរបស់ខ្លួន»។ នេះជាប្រសាសន៍របស់លោក Tim Cook។
៥) ចេះដាក់ខ្លួន
មិនចំពោះថាអ្នកមកពីណានោះទេ បើអ្នកមានឱកាសក្លាយជាបុគ្គលិករបស់ Apple នាយកប្រតិបត្តិរូបនេះនឹងនាំឲ្យអ្នកស្គាល់ពីទិដ្ឋភាពផ្សេងៗរបស់ក្រុមហ៊ុនតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម រួមទាំងពីអតិថិជនទៀតផង។ ងាកមកមើលមុខតំណែងរបស់លោកជានាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ពិភពលោកបែបនេះមិនខ្វល់ថាអត់ការងារធ្វើនោះឡើយ ប្រសិនបើលោកចាកចេញពីក្រុមហ៊ុននេះ។ តែអ្វីដែលលោកចង់ធ្វើការនៅទីនេះ គឺទឹកចិត្ត និង ក្តីស្រលាញ់ដែលលោកមានដល់បុគ្គលិកគ្រប់គ្នា។

« ក្នុងនាមជា CEO ម្នាក់ការដាក់ខ្លួនឲ្យទាប នឹងធ្វើឲ្យអ្នកជាមនុស្សម្នាក់ដែលគួរឲ្យគោរពពីសំណាក់បុគ្គលិកនានានៅក្នុងក្រុមហ៊ុន និង ហើយនេះជាគុណសម្បត្តិពិសេសមួយរបស់អ្នកដឹកនាំដ៏អស្ចារ្យ»។ នេះជាការលើកឡើងរបស់លោក Tim Cook។
៦) ទទួលស្គាល់កំហុសរបស់ខ្លួន
អ្នកដឹកនាំដែលខ្លាំងត្រូវយល់ពីអ្វីដែលជាកំហុសរបស់ខ្លួន និង ទទួលស្គាល់កំហុសនោះដើម្បីកែប្រែឲ្យល្អប្រសើរឡើងសម្រាប់ភាពរីកចម្រើននៅថ្ងៃខាងមុខ។ សម្រាប់លោក Tim Cook បានមានជំនឿយ៉ាងមុតមាំថា ការទទួលស្គាល់កំហុសនេះគឺជាប្រយោជន៍ដ៏ធំធេង ជាពិសេសសម្រាប់អ្នកដឹកនាំគ្រប់រូប។

CEO រូបនេះបានបញ្ជាក់ដូច្នេះថា៖« ខ្ញុំសរសើរលោក Steve Jobs ដែលគាត់បានធ្វើការចំណុចនេះបានល្អ ហើយគាត់ចេះលើកទឹកចិត្តខ្លួនឯងដើម្បីផ្លាស់ប្ដូរគំនិតរបស់គាត់។ អ្នកត្រូវដឹងថា នេះគឺជាចំណុចដ៏ឆ្លាតវៃមួយដែលខ្ញុំចង់ធ្វើដូចគាត់»។
៧) ធ្វើអ្វីដែលអ្នកចង់ធ្វើ និង ធ្វើឲ្យបានល្អបំផុត
គេត្រូវទទួលស្គាល់ថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយដែលធ្វើអ្វីដែលខ្លួនចង់ធ្វើ និង បានផលិតចេញផលិតផលយ៉ាងល្អឥតខ្ចោះដល់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែនេះគឺជាការពិតទៅហើយ។

ត្រង់ចំណុចនេះ លោក Tim Cook បានអះអាង ការផ្ដោតលើអ្វីដែលយើងធ្វើ គឺជាកូនសោនៃភាពជោគជ័យរបស់ Apple។ «បើអ្នកចង់បាន iPhone របស់យើង យើងមានជម្រើសពីរគឺ iPhone 6 និង iPhone 6 Plus។ បើយើងអ្នកចង់ទិញ iPodes អ្នកមាន ៤ ជម្រើស ហើយបើអ្នកត្រូវការ iPads អ្នកក៏មានពីរជម្រើសដូចគ្នា។ នេះជាអ្វីដែលយើងកំពុងតែធ្វើ»។
៨) ជឿជាក់លើអ្វីដែលអ្នកកំពុងតែធ្វើ
ជាការពិត ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវមានទំនុកចិត្ត និង ជឿជាក់លើខ្លួនឯងដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ត្បិតអីទង្វើរបស់អ្នកក៏កើតចេញពីចំណុចនេះដែរ។ នេះជាអ្វីដែលលោក Tim Cook មាននៅក្នុងខ្លួនរបស់លោក។ គេមិនអាចវាស់បានថា តើលោក Tim Cook មានទំនុកចិត្តមានដល់កម្រិតណានោះទេ តែភាពជោគជ័យរបស់ Apple ក្រោមការដឹកនាំរបស់លោកបន្តពីលោក Steve Jobs គឺជាតឹកតាងសម្រាប់ជាក្រសែភ្នែករបស់មហាជន។

៩) ត្រូវមានម្ចាស់ការលើខ្លួនឯង
ក្នុងនាមជាអ្នកដឹកនាំម្នាក់ មិនមានន័យថា អ្នកត្រូវបាត់បង់ភាពម្ចាស់ការសម្រាប់ខ្លួនឯងនោះឡើយ។ ហេតុដូច្នេះហើយ អ្នកគឺជាមនុស្សម្នាក់គត់ដែលត្រូវស្មោះត្រង់ និង គ្រប់គ្រងខ្លួនឯងឲ្យបានត្រឹមត្រូវតាមឆន្ទៈរបស់ខ្លួន។ ងាកមកមើលលោក Tim Cook វិញ លោកមិនអាចគ្រប់គ្រងច្រកល្ហករបស់ក្រុមហ៊ុនទាំងមូលបាននោះឡើយ តែអ្វីដែលលោកធ្វើបានយ៉ាងល្អនោះគឺលោកដឹងពីតួនាទីរបស់លោក មានភាពម្ចាស់ការលើការងារដែលលោកកំពុងតែធ្វើ និង បញ្ចប់វាយ៉ាងល្អប្រសើរទៀតផង។
១០) មានច្បាប់វិន័យសម្រាប់ខ្លួនឯងជានិច្ច
នៅក្នុងបទសម្ភាសន៍មួយធ្វើឡើងនៅសាកលវិទ្យាល័យ Duke លោក Tim Cook បានមានប្រសាសន៍ដូច្នេះថា៖« មនុស្សម្នាក់ៗត្រូវមានវិន័យមួយសម្រាប់ខ្លួនឯងសម្រាប់ការអនុវត្ត។ ប្រសិនបើអ្នកធ្វើអ្វីៗស្របតាមច្បាប់វិន័យមួយរបស់ខ្លួន អ្នកនឹងទទួលបានជោគជ័យកាន់តែល្អឡើង»។ តាមទស្សនៈរបស់លោក Tim Cook នេះជាលក្ខណៈសម្បត្តិមួយរបស់អ្នកដឹកនាំដែលត្រូវដឹងថា តើខ្លួនត្រូវធ្វើអ្វីខ្លះ? ត្រូវធ្វើនៅពេលណា?

១១) មានតម្លៃភាព
លោក Tim Cook បានដឹងថា តម្លាភាពមានសារសំខាន់ណាស់សម្រាប់ធ្វើឲ្យការងាររបស់ក្រុមហ៊ុន Apple អាចរក្សាបាននូវភាពជោគជ័យ។ បន្ទាប់ពីមានភាពរង្គោះរង្គើមួយចំនួនជុំវិញស្តង់ដារការងាររបស់ក្រុមហ៊ុនលោក លោកបានសម្រេចចិត្តបើកទ្វាជាសាធារណជន និង អនុញ្ញាតឲ្យពួកគេបានដឹងពីប្រតិបត្តិការការងារទូទៅនៅក្នុងក្រុមហ៊ុន Apple។ យុទ្ធសាស្ត្រនេះបានផ្តល់ភាពគំរូមួយដល់ក្រុមហ៊ុននានាគិតគួរពីតម្លាភាពនៅក្នុងក្រុមហ៊ុនកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ Lifehack