Google រក​ឃើញ​រូបមន្ត​ថ្មី អាច​បង្ហោះ​​បាឡុង​ Project Loon ​​ហោះ​ក្នុង​ខ្យល់​បាន​​កន្លះ​ឆ្នាំ​ស្រួល​​​ចែកចាយ​អ៊ីនធឺណិត

3/14/2015 0 Comments A+ a-


បាឡុង​សម្រាប់ចែកចាយអ៊ីនធឹណិតរបស់ Googleប្រភព៖​ techspot
ក្រុមហ៊ុន Google កាលពី​ពេល​ថ្មីៗ​នេះ បាន​បន្ត​អភិវឌ្ឍ​គម្រោង​ប្រើប្រាស់​បាឡុង​សម្រាប់​ចែកចាយ​អ៊ីនធឺណិត​របស់​ ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព​ឈាន​ឡើង​មួយ​កម្រិត អាច​ហោះ​បាន​រយៈពេល​យូរ​ជាង​បាឡុង​មុនៗ។ បច្ចុប្បន្ន គម្រោង Project Loon ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្វែង​រុករក​ដ៏​ធំ​របស់​អាមេរិក​នេះ ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាឡុង​អាច​ហោះ​បាន​យូរ​ជាង​បាឡុង​មុនៗ ពោល​គឺ​អាច​អណ្ដែត​នៅ​ក្នុង​ខ្យល់​បាន​រហូត​ដល់ ៦ខែ ឬ​១៨០ថ្ងៃ។

google-project-loon-launch-photo-plane-airfield-baloon



ក្រោយ​ការ​បង្ហោះ​បាឡុង​ចែកចាយ​អ៊ីនធឺណិត​សាកល្បង​កន្លង​ទៅ ឥឡូវ​នេះ​ក្រុមហ៊ុន Google កំណត់​បាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បាឡុង​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​គម្រោង​កាន់​តែ​សមត្ថភាព និង​ទទួល​បាន​ផល​ល្អ​ប្រសើរ​ខ្លាំង​ឡើង។ ក្រុមហ៊ុន​ក៏​បាន​រក​ឃើញ​នូវ​វិធីសាស្ត្រ​រក្សា​បាឡុង​ក្នុង​ខ្យល់​ឱ្យ​បាន​ រយៈពេល​វែង​ជាង​មុន​ផង​ដែរ។ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត នៃ​ការ​អភិវឌ្ឍ​គម្រោង​ចែកចាយ​អ៊ីនធឺណិត​ទូទាត់​ពិភពលោក​របស់ Google ដែល​បាន​ដំណើរការ​ចាប់តាំង​ពី​អំឡុង​ឆ្នាំ២០១៣។ រូបមន្ត​នៃ​ការ​បង្ហោះ​បាឡុង​ចែកចាយ​អ៊ីនធឺណិត​រយៈពេល​យូរ​នេះ នឹង​យក​ទៅ​ប្រើ​សម្រាប់​បាឡុង​ក្នុង​បរិវេណ​ដែន​អាកាស​នៃ​រដ្ឋ Rhode Island របស់​អាមេរិក។

1



នៅ​ពេល​នេះ បាឡុង​របស់ Google អាច​ហោះ​បាន​ក្នុង​ខ្យល់​រយៈពេល​អាច​ច្រើន​ជាង ៦ខែ ដែល​នឹង​ផ្ដល់​ការ​ចែកចាយ​សេវា​អ៊ីនធឺណិត​ឥត​ខ្សែ 4G LTE នៅ​ទូទាំង Rhode Island។ ក្រៅពី​ប្រើ​សម្រាប់​ចែកចាយ​សេវា​អ៊ីនធឺណិត បាឡុង Loon ក៏​នឹង​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ប្រមូល​យក​សញ្ញា (signal) ពី​អង់តែន​សេវា​ទូរស័ព្ទ​នានា (traditional land-based cellular tower)។ បាឡុង​ក៏​អាច​ប្រតិបត្តិ​នូវ​ការ​បញ្ជាប់ daisy-chain configuration ពី​អង់តែន​ក្នុង​ចម្ងាយ​ឆ្ងាយ​មួយ ហើយ​អាច​បន្ត​ចែកចាយ​បណ្ដាក់​គ្នា​ពី​បាឡុង​មួយ​ទៅ​បាឡុង​មួយ​ទៀត​បាន ដើម្បី​ពង្រីក​ដែន​សេវា​អ៊ីនធឺណិត​រឹតតែ​ធំ​ឡើង។

2

3



បន្ទាប់មក គេ​នឹង​បង្កើត​ប្រព័ន្ធ​មួយ​ដើម្បី​ឱ្យ​សញ្ញា​រត់​ចូល​ទៅ​អង់តែន (វិធីសាស្ត្រ beam signal) របស់​ទូរស័ព្ទ​ដៃ មិន​ថា​មនុស្ស​កំពុង​ធ្វើ​ដំណើរ ឬ​នៅ​តាម​ផ្ទះ​នោះ​ទេ គេ​នឹង​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន។ នៅ​ក្នុង​ដំណាក់កាល​ធ្វើតេស្ត​គម្រោង Project Loon ក្រុមហ៊ុន Google ឱ្យ​ដឹង​ថា បាឡុង​នឹង​អាច​ផ្ដល់​ប្រព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត​កម្រិត LTE ជាមួយ​ល្បឿន​ទាញ​យក (download) 10Mbps។

គួរ​រំលឹក​ដែរ​ថា ខែ​វិច្ឆិកា ឆ្នាំ២០១៤ កន្លង​ទៅ ក្រុមហ៊ុន Google មាន​វិធីសាស្ត្រ​អាច​ធ្វើ​ឱ្យ​បាឡុង​របស់​ខ្លួន​ហោះ​ក្នុង​ខ្យល់​បាន​រយៈពេល ​ត្រឹមតែ ១៣០ថ្ងៃ​ប៉ុណ្ណោះ ចំណែក​កំណត់ត្រា​ថ្មី​នេះ គឺ​ហោះ​បាន​យូរ​ជាង​មុន ពោល​គឺ​រយៈពេល ១៨០ថ្ងៃ៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ techspot