រង្គោះរង្គើក្រុមទៀតហើយ ក្រោយលេចឮព័ត៌មាន Tao ត្រៀមចេញពី EXO
ក្លាយជារឿងល្បី និងមានការចាប់អារម្មណ៍ច្រើននៅពេលសារព័ត៌មានកូរ៉េ បានចុះផ្សាយព័ត៌មានប្រែសម្រួលពីព័ត៌មានប្រទេសចិនស្ដីពីរឿង Tao សមាជិកជនជាតិចិនម្នាក់ទៀតរបស់ក្រុម EXO មានបំណងចាកចេញពីក្រុម។ នេះបើតាមការបង្ហើបឱ្យដឹងពីអតីតសមាជិក២រូបផ្សេងទៀត។
ព័ត៌មាននោះបានចុះផ្សាយថា មានពាក្យចចាមអារ៉ាមលេចចេញពី Weibo បណ្ដាញសង្គមប្រទេសចិនថា Tao មានគំរោងចាកចេញពី EXO និងផលិតកម្ម SME តាមមិត្តសមាជិកក្រុមជនជាតិពីររូបដូចជា Kris និង Luhan ក្នុងពេលឆាប់ៗនេះ ដោយ Tao កំពុងត្រៀមខ្លួនសម្ដែងភាពយន្តរឿងថ្មីមានចំណងជើងថា “My Sunshine” ជាមួយកំពូលតារាសម្ដែងចិនដ៏ល្បីល្បាញ Huang Xiaoming ផងដែរ។
ក្រោយលេចចេញព័ត៌មាននេះធ្វើឱ្យមានការចេញមកបកស្រាយពីអ្នកចាត់ការទូទៅ Huang Xiaoming ថា Tao មិនបានចូលរួមសម្ដែងភាពយន្តនោះទេ ហើយ Tao ក៏គ្មានបំណងចាកចេញពីក្រុម EXO ដែរប៉ុន្តែ Tao គ្រាន់តែទៅចូលរួមកម្មវិធីសម្ពោធភាពយន្តក្នុងឋានៈអ្នករាប់អានជិតស្និទ្ធជាមួយ Huang Xiaoming ប៉ុណ្ណោះ។
យ៉ាងណាមិញក្នុងខណៈនេះ EXO កំពុងតែត្រៀមសម្រាប់ការត្រលប់មកឡើងឆាកសម្ដែងជាថ្មីជាមួយនឹងខនសឺត EXO PLANET #2 – The EXO’luXion៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.koreaboo.com
