បុរាណវត្ថុវិទូរកឃើញ ផ្ទះមួយនៅតំបន់ Nazareth ប្រទេសអ៊ីស្រាអែលជាកន្លែងដែលព្រះយេស៊ូរស់នៅ
បុរាណវត្ថុវិទូដែលកំពុងស្រាវជ្រាវនៅទីក្រុង Nazareth (ជាទីកំណើតរបស់ព្រះយេស៊ូ) បានរកឃើញផ្ទះដែលព្រះយេស៊ូបានរស់នៅទីនោះ។
ផ្នែកសំខាន់នៃផ្ទះនោះគឺធ្វើអំពីថ្មដែលភ្ជាប់ដោយបាយអ។ តាមពិតទៅ ផ្ទះនេះត្រូវបានគេរកឃើញនៅអំឡុងទសវត្សឆ្នាំ១៨៨០ មកម្ល៉េះដោយក្រុមដូនជី ដែលគង់នៅវិហារ Sisters of Nazareth ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់។
រហូតដល់ឆ្នាំ ២០០៦ ទើបក្រុមបុរាណវត្ថុវិទូដឹកនាំដោយលោក Ken Dark សាស្ត្រាចារ្យ ប្រចាំនៅសាកលវិទ្យាល័យ Reading របស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា ផ្ទះនោះគឺត្រូវបានគេសាងសង់ឡើងនៅសតវត្សទី ១ ជាកន្លែងដែលព្រះយេស៊ូធ្លាប់រស់នៅតែម្ដង។
យ៉ាងណាក៏ដោយ វាពិតជាមានការលំបាកក្នុងការបញ្ជាក់ថា ផ្ទះនៅតំបន់ Nazareth នោះ គឺជាកន្លែងដែលព្រះយេស៊ូរស់នៅពិតប្រាកដឬ យ៉ាងណា ប៉ុន្តែ លោក Ken Dark សាស្ត្រាចារ្យ ប្រចាំនៅសាកលវិទ្យាល័យ Reading តាមរយៈការសិក្សារបស់លោកយល់ឃើញថា វាជាការពិត។

សូមបញ្ជាក់ថា ព្រះយេស៊ូត្រូវបានគេជឿថា បានរស់នៅធំធាត់នៅទីក្រុង Nazareth ដែលបច្ចុប្បន្នគឺជាតំបន់មួយនៅក្នុងប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.businessinsider.com