តើ mummy មានតាំងពីពេលណា និងមានប្រវត្តិយ៉ាងដូចម្ដេចខ្លះ?
សាកសពអប់ ឬម៉ាម់មី (mummy) មានប្រវត្តិសាវតារតាំងពី ៦ ពាន់ឆ្នាំមុននេះម៉្លេះ។ ដូចនេះ ករណីអប់សពដំបូងបំផុតនៅក្នុងពិភពលោក គឺកើតឡើងតាំងពី ១៥០០ ឆ្នាំមុនអេហ្ស៊ីបចេះអប់សព mummy សម័យបុរាណទៅទៀត។ អ្នកជំនាញខាងស្រាវជ្រាវអំពីម៉ាម់មី (mummy) បានឲ្យដឹងថាបច្ចេកវិទ្យាអប់សព ឬបង្កើតម៉ាម់មី (mummification) ត្រូវបានអនុវត្តដំបូងចន្លោះពី ៤៥០០ – ៣៣៥០ ឆ្នាំមុនគ្រិស្តសករាជ។
ក្រុមអ្នកជំនាញបានសន្និដ្ឋានថាកាលពីអំឡុង ៥០០០ – ៤០០០ ឆ្នាំមុនគ្រិស្តសករាជ វិធីរក្សាសាកសពមនុស្សឲ្យក្លាយជា mummy បានប្រព្រឹត្តទៅតាមក្រិត្យក្រម និងលក្ខខ័ណ្ឌធម្មជាតិ (natural process) សុទ្ធសាធ។ កាលសម័យបុរាណ គេអាចរក្សា mummy ឲ្យនៅស្អាតល្អ ដោយសារសាកសព mummy ត្រូវបានបញ្ចុះនៅក្នុងដីខ្សាច់ ដែលមានសីតុណ្ហភាពក្ដៅ និងស្ងួត ហើយស្ថិតនៅកណ្ដាលវាលលំហ (desert)។ ជារួម mummy តាមបច្ចេកវិទ្យារបស់អេសហ្ស៊ីបបុរាណ គឺបន្ទាប់ពីអប់ ដោយប្រើសារធាតុពិសេសៗ និងប្រេងក្រមួន យកទៅរឹតលើខ្លួនសព រួចហើយ គេយកក្រណាត់រុំខ្លួនសពពេញមួយតួខ្លួន។
Mummy ល្បីៗមានច្រើនដូចជា mummy របស់អធិរាជអេហ្ស៊ីបសម័យដើម (ផារ៉ាអុង – pharaoh) ដូចជាសពព្រះចៅរ៉ាមសេះទី២ (Ramses II) និង mummy មេចលនាបដិវត្តរុស្ស៊ី វ្ល៉ាឌីមៀរឡេនីន ជាដើម។ ប៉ុន្តែនៅក្នុងទំព័រនេះ សូមលើកយកតែ mummy របស់បុគ្គលល្បីៗ ដែលគេចាត់ទុកដូចជាអ្នកមានបុណ្យសម្រាប់សង្គមរបស់គេមកចុះផ្សាយដូចខាងក្រោម។
១- Mummy អធិរាជអេហ្ស៊ីប ព្រះនាម Tutanhkamun
រះអធិរាជអង្គនេះប្រសូតកាលពី១៣៤១ ឆ្នាំមុនគ្រិស្តសករាជ និងសុគតកាលពី១៣២៣ មុនគ្រិស្តសករាជ។ ព្រះអង្គបានគ្រប់គ្រងចក្រភពអេហ្ស៊ីបពីឆ្នាំ១៣៣២ – ១៣២៣ មុនគ្រិស្តសករាជ។
រះអធិរាជអង្គនេះប្រសូតកាលពី១៣៤១ ឆ្នាំមុនគ្រិស្តសករាជ និងសុគតកាលពី១៣២៣ មុនគ្រិស្តសករាជ។ ព្រះអង្គបានគ្រប់គ្រងចក្រភពអេហ្ស៊ីបពីឆ្នាំ១៣៣២ – ១៣២៣ មុនគ្រិស្តសករាជ។
(ប្រភព ៖ The Daily Mail)
២- Mummy មេបដិវត្ត និងជាអតីតប្រធានាធិបតីរុស្ស៊ី ឡេនីន (Vladimir Lenin)
លោកឡេនីនកើតនៅឆ្នាំ១៨៧០ និងទទួលអនិច្ចកម្មនៅឆ្នាំ១៩២៤។ លោកជាប្រធានាធិបតីនៃសហភាពសូវៀតពីឆ្នាំ១៩១៧ – ១៩២៤។ ក្រោយពេលលោកទទួលអនិច្ចកម្មទៅ គេបានរក្សាទុកសពឲ្យនៅទ្រង់ទ្រាយដើម ដោយប្រើបច្ចេកវិទ្យាទំនើប ដែលអាចរក្សាទុកសាកសពបាន ៩០ ឆ្នាំមកទល់នឹងពេលនេះ។

(ប្រភព ៖ becuo.com)
៣- Mummy អតីតប្រធានាធិបតីចិន ម៉ៅសេទុង (Mao Tse Tung )
លោកម៉ៅសេទុង ជាអតីតប្រធានគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន។ លោកកើតនៅឆ្នាំ១៨៩៣ និងទទួលអនិច្ចកម្មនៅឆ្នាំ១៩៧៦។ លោកបានដឹកនាំចលនាតស៊ូប្រឆាំងនឹងលោកចាងកៃចៀក (chiang kai shek) ដោយធ្វើដំណើរដ៏វែងឆ្ងាយកាត់តំបន់ដាច់ស្រយាលនៃប្រទេសចិនអស់ចម្ងាយជិតមួយម៉ឺនគីឡូម៉ែត្រទម្រាំអាចទទួលបានជ័យជម្នះជាស្ថាពរ។ ក្រោយមក លោកបានហៅដំណើរតស៊ូនេះថា «មហាដំណើរ – the Long March»៕

(ប្រភព ៖ youtube.com)
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Discovery Channel