២១ ចំណុច​ដែល​អ្នក​គួរ​ស្វែងយល់​ពី​ប្រទេស​នូវែលហ្សេឡង់

3/10/2015 0 Comments A+ a-

រាជធានី Wellington របស់​​នូវែលហ្សេឡង់ប្រភព៖​ carterpottery
ប្រទេស​នូវែលហ្សេឡង់ (​New Zealand) ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​ ជា​ប្រទេស​មួយ​ជឿនលឿន​​​ និង មាន​សន្តិភាព​និយម​បំផុត​មួយ​នៅ​លើ​ពិភពលោក​។ ជា​ដែន​កោះ​ស្ថិត​នៅ​​ភាគ​និរតី​នៃ​​​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​​ដែល​ត្រូវ​នឹង​​ភាគ​អាគេ្នយ៍​​​ប្រទេស​អូស្ត្រាលី ប្រទេស​នេះ​​​ក៏​ធ្លាប់​ជា​ដែន​ដី​អាណានិគម​របស់​អង់គ្លេស​​កាល​ពី​ឆ្នាំ ១៨៤០។ ទោះបី​ជា​​យ៉ាងណា​ក៏ដោយ ប្រទេស​នេះ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​អង់គ្លេស​ជា​អាណាចក្រ​មួយ​មាន​រដ្ឋាភិបាល​ដឹកនាំ​​ពេញ​លេញ​​កាល​ពី​ឆ្នាំ ១៩០៧ ប៉ុន្តែ​ម្ចាស់ក្សត្រី​អង់គ្លេសElizabeth ទី ២ (Queen Elizabeth II) នៅ​តែ​ជា​ប្រមុខរដ្ឋ​របស់​ប្រទេស​នេះ​ដដែល។ ដោយសារ​ចង់​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​ប្រិយមិត្ត​ DOMNENG7.info  សូម​ណែនាំ​ប្រិយមិត្ត​​ឲ្យ​ស្វែង​យល់​ពី​ស្ថានភាព​​ផ្សេងៗ​ក្នុង​ប្រទេស​នេះ​​ដែល​មាន​ដូច​ខាងក្រោម​នេះ៖ ​​

១) ទីកន្លែង​ដែល​មាន​ឈ្មោះ​វែង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​ដែល​មាន​ឈ្មោះ​ថា “Taumatawhakatangihangakoauauotamateapokaiwhenuakitanatahu” នៅ​តើ​តំបន់​ឆ្នេរ​​​ខ្ពង់រាប Hawkes Bay។

២) Wellington គឺ​ជា​រាជធានី​ និង ទីក្រុង​ធំ​ជាងគេ​បំផុត​លំដាប់​ទី២ ​របស់​នូវែលហ្សេឡង់​ដែល​មាន​​ចំនួន​ប្រជាជន ៣៩៧ ៩០០​នាក់​​កំពុង​រស់​នៅ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ទន្ទឹម​នឹង​នេះ ទីក្រុង​នេះ​​ក៏​​ជា​ទីក្រុង​ស្ថិត​នៅ​ភាគ​ខាងត្បូង​គេ​បង្អស់​​ផង​ដែរ​នៅ​លើ​ពិភពលោក។ ទីក្រុង​ដ៏​ធំ​ជាងគេ​បំផុត​របស់​ខ្លួន​គឺ​ទីក្រុងAuckland។ 

៣) ប្រជាជន​នូវែលហ្សេឡង់​មាន​​ត្រឹមតែ​៥% ប៉ុណ្ណោះ​រស់​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ផ្ទៃដី​ដែល​នៅ​សេសសល់​គឺ​​ជា​តំបន់​សត្វ​ព្រៃ​រស់​នៅ។ ប្រជាជន​៧៤%​របស់​ខ្លួន​គឺ​ជា​ជនជាតិ​អឺរ៉ុប ខណៈ​អាស៊ី​មាន​ត្រឹមតែ​១១,៨%​ប៉ុណ្ណោះ។

៤) នូវែលហ្សេឡង់​គឺ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​តិច​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​ពិភពលោក (Transparency International) ​កាល​ពី​ឆ្នាំ ២០១៣​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​​ជាប់​ចំណាត់​ថ្នាក់​លេខ​១ មាន​អំពើ​ពុករលួយ​តិច​ជាងគេ​ស្មើ​នឹង​ប្រទេស​ដាណឺម៉ាក។

 ៥) បឹង​ធម្មជាតិ​ដែល​មាន​​ទឹក​​ស្អាត​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​ដែល​មាន​ឈ្មោះ​ថា​ Blue Lake ឬ ​បឹង​ខៀវ។ ប្រទេស​នេះ​ក៏​ជា​ទីជម្រក​ពូជ​​ត្រី​ដូហ្វីន​ (Dolphin) ​តូច​ជាងគេ​បំផុត​ផង​​ដែរ​ក្នុង​ចំណោម​ពូជ​ត្រី​ដូហ្វីន​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ ​​​​​

៦) នូវែលហ្សេឡង់​​​ប្រើប្រាស់​ភាសា​​ផ្លូវ​ការ​ចំនួន​៣​​ក្នុង​នោះ​រួមមាន ភាសា​អង់គ្លេស Māori និង New Zealand Sign

៧) បុរស​តំបូង​គេ​ដែល​បាន​ឡើង​ភ្នំ​ខ្ពស់​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក (ភ្នំ​អឺវ័ររ៉េស-Mount Everest​) កាល​ពី​ឆ្នាំ ១៩៥៣ គឺ​ជា​ជនជាតិ​នូវែលហ្សេឡង់​ឈ្មោះEdmund Percival Hillary

៨) នៅ​ក្នុង​ឆ្នាំ ១៨៩៣ ប្រទេស​នូវែលហ្សេឡង់​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បំផុត​ដែល​បាន​ផ្តល់​សិទ្ធ​ឲ្យ​ស្តី​មាន​សិទ្ធិ​បោះឆ្នោត និង បាន​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​ភេទ​តែ​មួយ​រៀបការ​បាន​នៅ​ក្នុង​ឆ្នាំ ២០១៣​កន្លង​ទៅ​នេះ។

៩) ១៥% នៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន​គឺ​ជា​ជនជាតិ Maori។ ប្រទេស​នេះ​មាន​ផ្ទៃដី​ប្រហាក់ប្រហែល​​ទៅ​​នឹង​ចក្រភព​អង់គ្លេស​ដែរ តែ​មាន​ប្រជាជន​រស់​នៅ​ត្រឹមតែ​៤,៥ លាន​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ប្រទេស​អង់គ្លេស​មាន​ប្រជាពលរដ្ឋ​សរុប​៦៣ លាន​នាក់។

១០) ផ្ទៃដី​១/៣​របស់​ខ្លួន​ត្រូវ​បាន​ការពារ​ទុក​ជា​​​ឧទ្យានជាតិ។

១១) ប្រទេស​នូវែលហ្សេឡង់​​ត្រូវ​បាន​បោះឆ្នោត​​ជា​ប្រទេស​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំ​ទស្សនាវដី្ត Wanderlust ( Wanderlust magazine)​ កាល​ពី​ឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨។ ​

១២) មាន​ប្រទេស​ចំនួន​តែ​២​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​​លក់​ថ្នាំញៀន​ធ្វើ​ការ​​​ផ្សព្វផ្សាយ​​ជា​​សាធារណៈ​នោះ​គឺ​សហរដ្ឋអាមេរិក និង ប្រទេស​នូវែលហ្សេឡង់​នេះ​ឯង។ ​​​

១៣) គ្រប់​សាលារៀន​ទាំង​ឯកជន រដ្ឋ ​និង សាកលវិទ្យាល័យ​នានា​អនុញ្ញាត​ឲ្យ​ស្តុក​ទុក​សារធាតុ​អ៊ុយរ៉ាន្យោម (Uranium) និង សូដ្យូម​ (Thorium) ក្នុង​គោលដៅ​សិក្សា​ស្រាវជ្រាវ។ ប៉ុន្តែ​នឹង​បង់​ពិន័យ​ជា​ប្រាក់​១ លាន​ដុល្លារ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​នាំចេញ ឬ ​ជួញ​ដូរ​សារធាតុ​ទាំង​ពីរ​​នេះ។ ​​

១៤) គេ​បាន​រក​ឃើញ​ថា មាន​ប្រជាជន​នូវែលហ្សេឡង់​៥៨% បាន​ស្លាប់ និង រង​របួស​ក្នុង​សង្គ្រាម​លោក​លើក​ទី​១។​​

១៥) ​នូវែលហ្សេឡង់​​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​មាន​ភ្លេង​ជាតិ​ចំនួន​ពីរ​នោះ​គឺ​​​បទភ្លេង​ជាតិ God Save The Queen និង God Defend New Zealand។

១៦) នូវែលហ្សេឡង់​​គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​មាន​ស្ត្រី​កាន់​តំណែង​​ធំ​ៗ​ស្មើ​នឹង​បុរស។ កាល​ពី​ឆ្នាំ ២០០៦ ម្ចាស់ក្សត្រី​ ថ្នាក់​អភិបាល​​ក្រុង​ នាយករដ្ឋមន្ត្រី ប្រធាន​សភា និង​ប្រធាន​តុលាការ​​​នូវែលហ្សេឡង់​គឺ​ជា​ស្ត្រី។

១៧) ប្រទេស​នូវែលហ្សេឡង់​មិន​មាន​​ស្ថានីយ​ផលិត​ថាមពល​នុយក្លេអ៊ែរ​នោះ​ឡើយ​ទោះបី​ជា​ខ្លួន​​ជា​ប្រទេស​ជឿនលឿន​ជាង​គេ​បំផុត​​មួយ​នៅ​លើ​ពិភពលោក​ក៏ដោយ។ ​​​

១៨) រូបិយប័ណ្ណ​ផ្លូវការ​ប្រទេស​នូវែលហ្សេឡង់​គឺ​​​លុយ​ដុល្លារ​នូវែលហ្សេឡង់។ ​​

១៩) ប្រជាជន​នូវែលហ្សេឡង់​៣/៤​បាន​រស់​នៅ​​ក្នុង​ប្រទេស​អូស្ត្រាលី។ ២០) ប្រជាជន​នូវែលហ្សេឡង់​​ម្នាក់​បាន​ផលិត​ប៊័រ​​ ៦៥គីឡូក្រាម ​ក្នុង​មួយ​ឆ្នាំៗ។ ​​

២១) រដ្ឋាភិបាល​នូវែលហ្សេឡង់​​​​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​​​​ពាណិជ្ជកម្ម​ទាំង​អស់​ដែល​ធ្វើ​ឡើង​នៅ​ចំ​​ពិធី​ធី​បុណ្យ​ជាតិ ANZAC Day ពិធីបុណ្យ​ណូអែល​ (Christmas Day) ពិធីបុណ្យ Easter Sunday, និង ពិធីបុណ្យ Good Friday៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ buzzfeed