ក្បាច់រាំ ១១ក្បាច់នេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងហាមចាក់ផ្សាយលើប៉ុស្ដិ៍ទូរទស្សន៍
ក្រៅពីស្លៀកសំលៀកបំពាក់សិចស៊ីហើយ ក្បាច់រាំក៏ជាអាវុធសំខាន់បំផុតមួយសម្រាប់តារាចម្រៀងកូរ៉េខាងត្បូងដើម្បីទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រ។ ទោះជាយ៉ាងនេះក្ដី ចង្វាក់រាំខ្លះបានត្រូវហាមឃាត់មិនឱ្យសម្ដែងនៅពេលចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់ ឬសូម្បីតែចាក់ផ្សាយបទចម្រៀងនោះក៏ត្រូវបានហាមឃាត់ដែរ។
ដូច្នេះទស្សនាជាមួយ DOMNENG7.info ទាំងអស់គ្នាថាក្បាច់រាំក្នុងបទចម្រៀងណាខ្លះដែលត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយនៅខាងក្រោមនេះ៖
១. VIXX (Voodoo Doll) – ចាក់កាំបិតចូលដើមទ្រូង
ក្បាច់រាំដើមរបស់បទនេះ គឺមានសមាជិកម្នាក់បានយកកាំបិតមកចាក់ចូលទៅក្នុងទ្រូងប៉ុន្តែដោយប្រើបច្ចេកទេស Graphic ខ្លាំងពេកត្រូវបានតម្រូវឱ្យផ្លាស់ប្ដូរ

២.SISTAR (So Cool) – ក្បាច់គ្រវីគូទ
ត្រង់ក្បាច់ដែលស្រីៗទាំងអស់នោះយកដៃស្ទាបហើយគ្រវីគូទត្រូវបានប៉ុស្ដិ៍ big 3 ហាមឃាត់មិនឱ្យឡើងឆាក រហូតក្រុមនេះត្រូវផ្លាស់ប្ដូរក្បាច់រាំនោះចេញទើបអាចឡើងសម្ដែងខនសឺតលើប៉ុស្ដិ៍នេះបាន។

៣. Rainbow (A!) – លើកអាវឡើងលើ
បទចម្រៀង A ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែក្បាច់រាំលើកអាវឡើងលើហើយសាច់ដុំពោះរបស់នាងៗក្រុម Rainbow ប៉ុន្តែក្បាច់រាំនេះត្រូវបានមើលឃើញថាសិចស៊ីពេក ដូច្នេះក្រុមនេះត្រូវបង្ខំចិត្តផ្លាស់ប្ដូរក្បាច់រាំនោះចេញ។

៤. Sunmi (Full Moon) – ក្បាច់រាំហែកជើង
Summi ដែលហែកជើងទាំងពីររបស់នាងនៅក្នុងវីដេអូបទចម្រៀង “Full Moon” ត្រូវបានបង្ខំឱ្យកែតម្រូវក្បាច់រាំរបស់នាងដោយដកត្រង់ក្បាច់ហែកជើងនេះចេញនៅពេលនាងឡើងសម្ដែងលើប៉ុស្ដិ៍ KBS, SBS និងMBC ។

៥. Dalshabet (Look at my legs) – ហែកសំពត់
ក្បាច់រាំ Dalshabet ដែលប្រើប្រាស់រួមជាមួយសំលៀកបំពាក់ដើម្បីបានបង្ហាញជើងរបស់ពួកគេ។ ក្បាច់រាំនេះពួកនាងបានស្លៀកខោជើងខ្លីនៅខាងក្រោមសំពត់ ប៉ុន្តែក្បាច់នេះត្រូវបានគេចាត់ចូលថាសិចស៊ីជ្រុលហើយទីបំផុតក៏ត្រូវហាមឃាត់។

៦.Dalshabet (BBB) – អង្អែលទ្រូង
បទថ្មីរបស់ Dalshabetដូចជាបទ ‘BBB’ក៏ត្រូវបានហាមឃាត់ផងដែរត្រង់វគ្គរាំអង្អែលទ្រូង ព្រោះអ្នកមើលយល់ថាក្បាច់នេះសិចស៊ីខ្លាំង រហូតទីបំផុតពួកគេត្រូវកែតម្រូវត្រង់វគ្គអង្អែលទ្រូងនេះចេញដើម្បីកុំឱ្យមើលទៅស្រើបស្រាលពេក។

៧.EXID (Up Down) – គ្រលែងត្រគៀក
បទចម្រៀង‘Up Down’ ត្រូវប៉ុស្ដិ៍ big 3 ហាមឃាត់មិនឱ្យសម្ដែងនៅលើទូរទស្សន៍ព្រោះតែក្បាច់រាំគ្រលែងត្រគៀកនេះមើលទៅសិចស៊ីនិងស្រើបស្រាលខ្លាំង ដូច្នេះដើម្បីអាចឡើងសម្ដែងបានពួកនាងត្រូវបង្ខំចិត្តកែតម្រូវក្បាច់រាំនេះ។

៨.Cross Gene (Amazing) – គ្រលែងត្រគៀក
Cross Gene គឺជាក្រុមបុរសកូរ៉េតែមួយដែលត្រូវបានហាមឃាត់មិនឱ្យសម្ដែងក្បាច់រាំរបស់ពួកគេ ដោយសារក្បាច់រាំគ្រលែងត្រគៀករបស់គេមើលទៅស្រើបស្រាល និងសិចស៊ីហួសហេតុ ដូច្នេះពួកគេត្រូវតម្រូវត្រង់ក្បាច់នោះបន្តិចទើបអាចឡើងសម្ដែងបាន។

៩.AOA (Mini Skirt) – គ្រវីគូទ
ក្បាច់រាំក្នុងមួយបទ ‘Mini Skirt’ត្រូវបានដកចេញពីក្នុងការសម្ដែងនៅពេលស្ថានីយទូរទស្សន៍ធំបីរបស់ KBS,SBS និង MBC បដិសេធមិនឱ្យសម្ដែងបើសិនជាមិនដកក្បាច់នេះ ឬកែតម្រូវក្បាច់នេះឡើងវិញទេ។

១០.4MINUTE (Mirror Mirror) – ហែកជើង
ក្បាច់ហែកជើងនេះ ដូចជានិយមប្រើច្រើន ដូចគ្នាដែរ 4 Minute ក៏ត្រូវបានហាមឃាត់ក្បាច់រាំហែកជើងរបស់ពួកនាងនៅក្នុងបទ “Mirror Mirror” ដោយនាងអាចឡើងសម្ដែងលើប៉ុស្ដិ៍ទូរទស្សន៍បានដរាបណានាងកែតម្រូវក្បាច់រាំត្រង់ចំណុចនោះចេញ។

១១.Jiyeon (Never Ever) – គ្រលែងត្រគៀក
ចង្វាក់រាំក្នុងបទថ្មីរបស់តារាចម្រៀងរូបស្អាត Jiyeon ត្រូវបានគេមើលឃើញថាសិចស៊ីក្នុងខ្សែភ្នែកសាធារណជនដូច្នេះនាងត្រូវបានហាមឃាត់មិនឱ្យយកក្បាច់នេះទៅឡើងសម្ដែងលើឆាកតន្ត្រីនោះទេ៕

ប្រែសម្រួល៖ សុខា នីកា